ក្រុមហ៊ុនមហាសេដ្ឋីមានបំផុតនៅវៀតណាម កើបប្រាក់ចំណូលប្រចាំឆ្នាំជាង ៦ពាន់លានដុល្លារ

អន្តរជាតិ

ការកើនឡើងពីការលក់អចលនទ្រព្យ ក៏ដូចជារថយន្តអគ្គិសនីបានជំរុញឲ្យក្រុមហ៊ុន Vin Group របស់មហាសេដ្ឋីវៀតណាមលោក Pham Nhat Voung កើនប្រាក់ចំណូលដល់ទៅចំនួន ១៦១ទ្រីលានដុង (៦,៥៩ពាន់លានដុល្លារ) ឬស្មើនឹងការកើនឡើង៥៩% ស្របពេលឯប្រាក់ចំណេញមុនបង់ពន្ធវិញមានចំនួន ១៣,៦៩ទ្រីលានដុង ឬកើនឡើង៧,២% ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានចុះផ្សាយថា ប្រាក់ចំណូលដែលបានមកពីការលក់អចលនទ្រព្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Vin homes បានកើនឡើងចំនួន ៩៤,៣ទ្រីលានដុងឬកើនដល់៥៩% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ចំណែកឯប្រាក់ចំណេញក្រោយបង់ពន្ធរួចវិញមានចំនួន ៣៣,២៨ពាន់លានដុងឬស្មើនឹងការកើនឡើង១៤% ។

ជាមួយគ្នានោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្រោមម៉ាកយីហោ Vin Fast មួយនេះក៏បានរួមចំណែកបង្កើតប្រាក់ចំណូលតាមរយៈការលក់រថយន្តបានទឹកប្រាក់ប្រមាណ ២៨,៤ទ្រីលានដុង ដែលស្មើនឹង១៧,៦% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។

លើសពីនេះទៅទៀត ក្រុមហ៊ុន Vincom Retail ដែលរកស៊ីលើប្រតិបត្តិការផ្សារទំនើប បានកត់ត្រាអំពីប្រាក់ចំណូលរបស់ខ្លួនចំនួន ៩,៧៩ទ្រីលានដុង ឬស្មើរនឹងការកើនឡើង៣៣% ខណៈឯប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចវិញមានចំនួន ៤,៤ទ្រីលានដុងកើនឡើង៥៩% ៕