PTTOR ត្រៀមបោះទុនវិនិយោគជិត ៣ ពាន់លានដុល្លារ ដើម្បីផ្តោតទៅលើអាជីវកម្ម មិនមែនប្រេងរបស់ខ្លួន

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន PTT Oil and Retail Business (PTTOR) របស់ថៃ បាននិយាយនៅសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ៩៣,៥ ពាន់លានបាត ឬ ២,៩ ពាន់លានដុល្លារ ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មម្ហូបអាហារ និងភេសជ្ជ:របស់ខ្លួន ជាមួយនឹងការប្រើប្រាស់បណ្តាញស្ថានីយ៍ប្រេងឥន្ធន:ដ៏ធំរបស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោកស្រី Jiraphon Kawswat បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រហែល ៤២% នៃការចំណាយមូលធន នឹងត្រូវប្រើប្រាស់ ដើម្បីពង្រីកអាជីវកម្មដែលមិនមែនជាប្រេងរបស់យើង រួមទាំងការបន្ថែមទៅលើហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើនទៀត ។

មិនតែប៉ុណ្ណោះ​លោកស្រីបន្ថែមទៀតថា ផ្នែកមួយនៃការវិនិយោគរបស់ក្រុមហ៊ុន ក៏នឹងផ្តោតទៅលើបច្ចេកវិទ្យា ដើម្បីជួយវិភាគទិន្នន័យអតិថជន និងកំណត់ទៅលើឱកាសថ្មីៗទៀតផង ។

គួរឱ្យដឹងផងដែរថា ផែនការវិនិយោគនេះ គឺជាការស្វែងរកឱកាសបង្កើនសមាមាត្រនៃប្រាក់ចំណូលពីអាជីវកម្មមិនមែនប្រេង និងអាជីវកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន PTT ហើយរួមទាំងការកាត់បន្ថយការរួមចំណែកពីស្ថានីយ៍ប្រេងឥន្ធន:របស់ខ្លួនផងដែរ ។

សូមជម្រាបថាសព្វថ្ងៃ PTTOR មានបណ្តាញស្ថានីយ៍ប្រេងឥន្ធន:ច្រើងជាង ២ ០០០ កន្លែង និងជាម្ចាស់ប្រេនកាហ្វេដ៏ធំបំផុតរបស់ថៃ គឺ Cafe Amazon ដែលមានហាងប្រហែលជាង ៣ ០០០ រួមជាមួយយីហោតែគុជ សាច់មាន់បំពង និងតូបលក់ស៊ូស៊ីផងដែរ ៕

ប្រភព: Bangkok Post