មហាសេដ្ឋីកំពូលរុស្ស៊ី ២ រូប ចេញមុខស្នើសុំឱ្យប្រធានាធីបតីលោក ពូទីន បញ្ចប់ការវាយប្រហារលើអ៊ុយក្រែន

អន្តរជាតិ

ថ្មីៗនេះ មហាសេដ្ឋីរុស្ស៊ីពីររូប គឺលោក Mikhail Fridman និង Oleg Deripaska បានចេញមុខអំពាវនាវឱ្យបញ្ចប់ជម្លោះ ដែលបង្កឡើងដោយការបញ្ជារបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ទៅលើប្រទេសអ៊ុយក្រែន ស្របពេលោក Fridman បាននិយាយថានេះជាសោកនាដកម្មសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មហាសេដ្ជីរស្ស៊ីលោក Fridman ដែលបានកើតនៅភាគខាងលិចអ៊ុយក្រែន បានប្រាប់បុគ្គលិកនៅក្នុងលខិតមួយថា ជម្លោះដ៏ធំមួយនេះ កំពុងជម្រុញឱ្យមានភាពមិនចុះសម្រុងនឹងគ្នា រវាងប្រជាជន Slav ខាងកើតនៃប្រទេសរុស្ស៊ី និងប្រជាជនអ៊ុយក្រែន ដែលធ្លាប់ជាបងប្អូន ជាច្រើនសតវត្សមកហើយ ។

លើសពីនេះ លោក Fridman បានសរសេរនៅក្នុងលិខិតនោះថា ” ខ្ញុំកើតនៅភាគខាងលិចអ៊ុយក្រែន ហើយរស់នៅទីនោះដល់ខ្ញុំមានអាយុ ១៧ ឆ្នាំ។ ឪពុកម្តាយរបស់ខ្ញុំជាជនជាតិអ៊ុយក្រែន ប៉ុន្តែខ្ញុំបានចំណាយពេលជាច្រើនក្នុងជីវិតរបស់ខ្ញុំ ក្នុងនាមជាពលរដ្ឋរុស្ស៊ី ក្នុងការសាងសង់ និងពង្រីអាជីវកម្ម។ ខ្ញុំបានផ្សាភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយប្រជាជនអ៊ុយក្រែន និងរុស្ស៊ី ហើយជម្លោះបច្ចុប្បន្ននេះ គឺជាសោកនាដកម្មសម្រាប់ប្រជាជនប្រទេសទាំង ២ “។

ដោយឡែក មហាសេដ្ឋីរុស្ស៊ី លោក Oleg Derpaska ឯណោះវិញ បានប្រើប្រាស់ Telgegram ដើម្បីធ្វើការអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព ឱ្យបានលឿនតាមដែលអាចធ្វើទៅបានរវាងប្រទេសទាំង ២ ។

មិនតែប៉ុណ្ណោះ មហាសេដ្ឋី ដែលជាស្ថាបនិកក្រុមហ៊ុនអាលុយមីញ៉ូមខ្នាតយក្សរបស់រុស្ស៊ី Rusal រូបនេះ បាននិយាយថា ” សន្តិភាព គឺមានសារ:សំខាន់ខ្លាំងណាស់ ” ។

ជម្រាបឱ្យដឹងផងដែរថា តាមរយ:ការចុះផ្សាយចុងក្រោយពីសារព័ត៌មានធំៗ នៅមុននេះ បានបង្ហាញថាក្រុមគណ:ប្រតិភូអ៊ុយក្រែន ត្រៀមបើកកិច្ចចរចាជាមួយតំណាងរបស់ប្រទេសរុស្ស៊ីហើយ នៅឯទឹកដីប្រទេសបេឡារុស ៕

ប្រភព: Swissinfo