ក្រុមហ៊ុនរុស្ស៊ី Gazprom សម្រេចផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ទៅឱ្យក្រុមហ៊ុនធំៗ ២ នៅអឺរ៉ុប

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សរបស់រុស្ស៊ី Gazprom បានបញ្ជាក់អំពីការផ្អាកការផ្គត់ផ្គង់ឧស្ម័ន ទៅឱ្យក្រុមហ៊ុន Orsted របស់ប្រទេសដាណឺម៉ាក ក៏ដូចជាក្រុមហ៊ុន Shell នៅក្នុងប្រទេស​អាល្លឺម៉ង់​ផងដែរ ដោយសារតែក្រុមហ៊ុនទាំង ២ នេះ មិនបានធ្វើការទូទាត់ជាប្រាក់រូប ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Rueters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Gazprom បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ក្រុមហ៊ុន Gazprom បានផ្អាកទាំងស្រុង ចំពោះការផ្គត់ផ្គង់ឧស្ម័ន ដល់ក្រុមហ៊ុន Orsted Salg & Service A/S របស់ប្រទេសដាណឺម៉ាក ដោយសារតែមិនបានទូទាត់ជាប្រាក់រូបនោះទេ ក្រោយពេលបិទបញ្ជីអាជីវកម្ម កាលពីថ្ងៃទី ៣១ ខែឧសភា ” ។

ក្រុមហ៊ុនដដែលនេះ បានបង្ហាញទៀតថា យោងតាមក្រឹត្យលេខ ១៧២ របស់ប្រធានាធិបតីរុស្ស៊ី បានចុះនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ការទូទាត់សម្រាប់ឧស្ម័ន ត្រូវតែបង់ជាប្រាក់រូប ហើយព័ត៌មានលម្អិតនៃការទូទាត់ចុងក្រោយបំផុត ត្រូវបានទាក់ទងទៅកាន់ភាគីនានា ក្នុងលក្ខណ:ឱ្យទាន់ពេលវេលា ” ។

ទន្ទឹមនេះ ក្រុមហ៊ុន Gazprom ក៏បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ទៅឱ្យក្រុមហ៊ុន Shell Energy Europe Limited ផងដែរ ដោយសារតែពួកគេមិនបានទូទាត់ជាប្រាក់រូប ដូចគ្នាទៅនឹងក្រុមហ៊ុន Orsted របស់ប្រទេសដាណឺម៉ាកផងដែរ ។

គួរឱ្យដឹងថា កិច្ចសន្យារវាងក្រុមហ៊ុន Gazprom Export និង Shell Energyy Europe Limited បានកំណត់ការផ្គត់ផ្គង់ឧស្ម័នចំនួន ១,២ ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំ ដល់ប្រទេសអាល្លឺម៉ង់ ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Gazprom បានផ្គត់ផ្គងឧស្ម័នចំនួន ១,៩៧ ពាន់លានម៉ែត្រគូប ដល់ក្រុមហ៊ុន Oreted ក្នុងឆ្នាំ ២០២១ ដែលស្មើនឹង ២/៣ នៃការប្រើប្រាស់ហ្គាស់សរុប នៅក្នុងប្រទេសដាណឺម៉ាក ៕