លាត​ត្រដាង​រហស្សនាម​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​

អន្តរជាតិ

Elon Musk នៅតែ​បន្ត​ឈរ​ឈ្មោះ​ជា​បុគ្គល​មាន​បំផុត​លើ​លោក បើ​ទោះ​ជា​កន្លង​មក​លោក​បាន​របូត​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​ខ្ទង់​រយ​ពាន់​លាន​ដុល្លារ​ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​តំណែង​លេខ ១ របស់​មេធំ Tesla មាន​ស្ថិរភាព​ក៏​ពិតមែន ប៉ុន្តែ​តំណែង​លេខ ២ និង​លេខ ៣ កំពុង​មាន​ការ​ប្រកួតប្រជែង​រវាង​មហាសេដ្ឋី​បារាំង Bernard Arnault និង Jeff Bezos ពោល​ទំហំ​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ទាំង ២ រូប​នេះ​គឺ​មាន​គម្លាត​មិន​ឆ្ងាយ​គ្នា​ប៉ុន្មាន​ឡើយ។

ខាងក្រោម​នេះ​ គឺជា​របាយការណ៍​ដែលគេហទំព័រឧកញ៉ាញូស៍ទទួល​បាន​ពីទស្សនាវដ្តីល្បីលំដាប់ពិភពលោក Forbes អំពី​​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ ១០ រូប​ ពេល​បច្ចុប្បន្ន​គិត​ត្រឹម​ថ្ងៃទី ០៤ ​មិថុនា៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៦,៨ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៧,៩ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៨ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៨,៣ ពាន់​លាន​ដុល្លារ

5.  Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,៦ ពាន់​លាន​ដុល្លារ

6. ​ Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៥ ពាន់​លាន​ដុល្លារ

7.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,២ ពាន់​លាន​ដុល្លារ​

8.  Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,៥ ពាន់​លាន​ដុល្លារ

9.  Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,២ ពាន់​លាន​ដុល្លារ

10. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,៧ ពាន់​លាន​ដុល្លារ៕