Honda ផ្ដល់​ជូន​ប្រូម៉ូសិន​ញាក់សាច់​ពេញ​មួយខែ សម្រាប់​ការ​ជាវ​រថយន្ត Honda All New CR-V

កម្សាន្ត អន្តរជាតិ

រថយន្ត​ Honda CR-V 2022បាន​​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន​សាំង​ទំហំ ២ លីត្រ​ ប្រភេទ​ម៉ាស៊ីន SOHC, i-VTEC ៤ ស៊ីឡាំង ១៦ សាប៉ាប់ អាច​ផលិត​កម្លាំង​ដល់ ១៥៤ សេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត​មាន​សភាព​ធំ​ទូលាយ ដោយ​ឃ្លុប​ខាងក្រោយ​​មាន​ទំហំ​ដល់​ទៅ ៥២២ លីត្រ អប​ជាមួយ​នឹង​បច្ចេកវិទ្យា​សន្សំសំចៃ​សាំង ECON Mode ថែម​ទាំងមាន​ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ចែកហ្វ្រាំង EBD ផង​ដែរ។

ប្រព័ន្ធ​សុវត្ថិភាព​មាន​ភាព​ប្រសើរ​ជាងមុន ដោយ​មាន​ទាំង​ប្រព័ន្ធ​ការពារ​ចោរកម្ម ពោង​សុវត្ថិភាព ៨ គ្រាប់ ប្រព័ន្ធ​ត្រួតពិនិត្យ​សម្ពាធ​ខ្យល់កង់ សេនស័រ​ក្រោយ ៦ គ្រាប់ កាមេរ៉ា​សុវត្ថិភាព​នៅ​ចំហៀង​ខាងស្ដាំ​រថយន្ត។

នៅ​មិនទាន់​អស់ទេ នៅ​មាន​បច្ចេកវិទ្យា​ពញ្ញាក់ស្មារតី​អ្នក​បើកបរ​ពេល​ងងុយ ប្រព័ន្ធ​ទប់លំនឹង​លើ​ផ្លូវ​មាន​ឧបសគ្គ និង​ប្រព័ន្ធ​ជំនួយ​ចង្កូត​ពេល​ផ្លូវកោង​ផង​ដែរ។

All new Honda CR-V 2022 មាន ៤ ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា ពណ៌​កណ្ដុរប្រម៉េះ ពណ៌​ខ្មៅ ពណ៌ស និង​ពណ៌​ក្រហម ខណៈ​តម្លៃ​របស់​រថយន្ត​មួយ​គ្រឿង​នេះ​ប្រហែល ៤៩ ៩០០ ដុល្លារ ហើយ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ សម្រាប់​ការ​ជាវ​រថយន្ត​ទំនើប​នេះ​នៅ​ខែកក្កដា លោក​អ្នក​នឹង​ទទួល​បាន​កាដូ​ជា​ពិសេស គឺ​ការ​ថែម​ជូន​នូវ​ម៉ូតូ Honda Beat មួយ​គ្រឿង ស្លាកលេខវែង​មួយ និង​កម្រាល​ជើង​ដ៏​ប្រណិត​មួយឈុតផងដែរ។

សូម​ជម្រាប​ដែរ​ថា ការ​ថែមជូន​មួយ​នេះ​នឹង​ធ្វើ​ឡើង​​រយៈពេល​មួយខែ​ពេញ​ សម្រាប់​ខែកក្កដា​តែ​ម្ដង៕