Elon Musk កើន​លុយ​ជាង ២០ ពាន់​លាន​ដុល្លារ លើ​​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក

អន្តរជាតិ

យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​គេហទំព័រ Forbes Real Times Billionaires បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Elon Musk មាន​ការ​កើនឡើង​ដល់​ទៅ​ជាង ២០ ពាន់​លាន​ដុល្លារ​កាលពី​សប្ដាហ៍​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះ​ក៏​មាន​ន័យ​ថា តំណែង​ជា​អ្នកមាន​បំផុត​លើ​លោក​គឺ​នៅ​តែ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​មេធំ Tesla ដដែល ជាមួយ​នឹង​ទំហំ​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជាង ២៥៣ ពាន់លាន​ដុល្លារ។

តទៅនេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​លើលោក​ គិត​ត្រឹម​ថ្ងៃទី ២៣ ​កក្កដា ២០២២ ផ្អែក​តាម​ការ​ចុះផ្សាយពី Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៥៣,៤ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៦,៥ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៨,១ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៥,៧ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,៧ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៣ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៣ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៤ ពាន់​លាន​ដុល្លារ

9. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,៦ ពាន់​លាន​ដុល្លារ

10. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,៩ ពាន់​លាន​ដុល្លារ៕