ប្រទេសនៅអាស៊ានមួយ ត្រៀមបើកឱ្យមានការនាំចេញមាន់វិញ នៅចុងខែនេះ ក្រោយលើសតម្រូវការ

អន្តរជាតិ

យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងឧស្សាហកម្មផ្នែកម្ហូបអាហារ លោក Ronaldo Kiandee បានប្រាប់ទៅកាន់សភានៅថ្ងៃព្រហស្បតិ៍នេះថា ការហាមឃាត់លើការនាំចេញមាន់ របស់ប្រទេសម៉ាឡេស៊ី នឹងបិទបញ្ចប់ នៅថ្ងៃទី ៣១ ខែសីហា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាឡេស៊ី ដែលជាប្រទេសផ្គត់ផ្គង់សត្វមាន់រស់ ជាចម្បងទៅកាន់ប្រទេសជិតខាង ដូចជាសិង្ហបុរី និងថៃ កាលពីខែមិថុនា បានប្រកាសផ្អាកការនាំចេញរបស់ខ្លួន រហូតដល់ផលិតកម្ម និងតម្លៃមាន់នៅក្នុងប្រទេសខ្លួន មានស្ថិរភាព បន្ទាប់ពីវិបត្តិកង្វះស្បៀងអាហារពិភពលោក កាន់តែមានសភាធ្ងន់ធ្ងរឡើង ដោយសារតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានរំខានដល់ខ្សែសង្វាក់ផលិកម្ម ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Ronaldo បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ី ឥឡូវនេះ មានការផ្គត់ផ្គង់សាច់មាន់លើសតម្រូវការ បន្ទាប់ពីមានការដាក់បម្រាមនាំចេញ ក្នុងពេលកន្លងមក ។

ហេតុដូច្នេះហើយ ទើបរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ម៉ាឡេស៊ីរូបនេះ បានអះអាងថា ប្រទេសរបស់ខ្លួននឹងបើកឱ្យមានការនាំចេញមាន់ឡើងវិញ នៅដំណាច់ខែសីហានេះ ដើម្បីចៀសវាង ការផ្គត់ផ្គង់ កាន់តែមានភាពលើសតម្រូវការច្រើនជាងនេះ ៕