សប្ដាហ៍តំបូងនៃខែសីហា ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុត ១០ រូបលើលោកកើនឡើងគ្រប់គ្នា

អន្តរជាតិ

បើក​ទំព័រ​ខែសីហា​ភ្លាម ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​រាង​ធូរស្រាល​បន្តិច និង​បាន​ជួយ​សម្រាល​ដល់​ការព្រួយបារម្ភ​របស់​មហាសេដ្ឋី​ពិភពលោក​ជាច្រើន​នាក់​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពរូបភាព៖ Forbes

យោង​តាម​ការ​ចុះផ្សាយ​ពី Forbes Real Time Billionaires បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​គឺ​មាន​ការ​កើនឡើង​គ្រប់ៗគ្នា បើ​ធៀប​នឹង​ខែកក្កដា​កន្លង​ទៅ។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​បុគ្គល​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​គិត​ត្រឹម​ថ្ងៃទី ០៦ សីហា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៦៤,៥ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦៨,៦ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៦៦.៤ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៦ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១១,៨ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,៧ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៦ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,១ ពាន់​លាន​ដុល្លារ

9. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៧ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៣ ពាន់​លាន​ដុល្លារ៕