ក្រុមបច្ចេកវិទ្យាខ្នាតយក្ស Apple គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

សារព័ត៌មាន Blooberg ថ្មីៗនេះ បានរាយការណ៍ឱ្យដឹងថា ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមផលិតស្មាតហ្វូន iPhone 14 របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងស្វែងរកទីតាំងផ្សេង ក្រៅប្រទេសចិន នៅចំពេលមានភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង រួមទាំងការបិទខ្ទប់ប្រទេសចិន ធ្វើឱ្យរំខានដល់ការផលិត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញទៀតថា ក្រុមហ៊ុន Apple បាននិងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួន ដើម្បីបង្កើនការផលិតនៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយភាពយឺតយ៉ាវ ក្នុងការផលិតស្មាតហ្វូន iPhone ជំនាន់ថ្មី ឱ្យទាន់មុនការប្រកាសចេញលក់ នៅក្នុងពេលដ៏ខ្លីខាងមុខ ។

Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បានសិក្សាអំពីដំណើរការនៃការដឹកជញ្ជូនទំនិញ ពីប្រទេសចិន ហើយគ្រោងនិងធ្វើការដំឡើង iPhone 14 នៅក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌាជំនួសវិញ ។

មិនតែប៉ុណ្ណោះ ក្រៅពីឥណ្ឌា Apple ក៏បានចាត់ទុកប្រទេសម៉ិកសិក និងវៀតណាម ជាកន្លែងដ៏សំខាន់ សម្រាប់បង្កើនផលិតកម្ម ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនផងដែរ ខណ:ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងព្យាយាមធ្វើចម្រុះកម្មផលិតកម្មរបស់ពួកគេ ចេញឆ្ងាយពីប្រទេសចិន ៕