អង់គ្លេស ចាប់ដៃជាមួយ EU ត្រៀមកញ្ចប់លុយ ៥០០ ពាន់លានដុល្លារ ឧបត្ថម្ភជូនប្រជាពលរដ្ឋ

អន្តរជាតិ

កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស បានបញ្ជាក់ពីផែនការរបស់ខ្លួន ក្នុងការឧបត្ថម្ភធនលើតម្លៃថាមពល សម្រាប់កាត់បន្ថយការចំណាយរបស់ក្រុមគ្រួសារ និងអាជីវកម្មជាច្រើន ពោលគឺបានចូលរួមជាមួយរដ្ឋាភិបាលប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេ នៅពេលដែលប្រទេសរុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់លើឧស្ម័ន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអ្នកអ្នកវិភាគបាននិយាយថា ផែនការរបស់ចក្រភពអង់គ្លេស អាចនឹងចំណាយទឹកប្រាក់រហូតដល់ ១៥០ ពាន់លានផោន (១៧២ ពាន់លានដុល្លារ) សម្រាប់ការគ្រប់គ្រងលើការកើនឡើងថ្លៃនៃថាមពលនេះ ។

គួរឱ្យដឹងថាចក្រភពអង់គ្លេស បានចូលរួមជាមួយប្រទេសអាល្លឺម៉ង អូទ្រីស និងរដ្ឋាភិបាលសហភាពអឺរ៉ុបផ្សេងទៀត ដែលបានធ្វើការប្រកាសអំពីផែនការស្រដៀងគ្នានេះ និងបានធ្វើឱ្យទឹកប្រាក់សម្រាប់ការប្រើប្រាស់លើការឧបត្ថម្ភធនថាមពល កើនឡើងច្រើនជាង ៥០០ ពាន់លានដុល្លាររួចទៅហើយ នៅក្នុងតំបន់នេះ ។

បញ្ជាក់ថា ចាប់ពីខែតុលាទៅ សម្រាប់ការផ្តល់ជំនួយនេះ នឹងធ្វើឱ្យក្រុមគ្រួសារមានជីវភាពមធ្យមរបស់ចក្រភពអង់គ្លេស នឹងមិនត្រូវការចំណាយប្រាក់លើសពី ២ ៨៨០ ដុល្លារនោះឡើយ សម្រាប់ការចាយវាយទៅលើការប្រើប្រាស់ថាមពល សម្រាប់រយ:ពេល ២ ឆ្នាំខាងមុខ ។

ក្រៅពីនេះ រដ្ឋាភិបាលអង់គ្លេស ក៏នឹងមានការគាំទ្រដល់អជីវកម្ម អង្គការសប្បុរសធម៌ និងអង្គភាពវិស័យសារណ: ជាមួយនឹងការចំណាយលើការប្រើប្រាស់ថាមពលរបស់ពួកគេ សម្រាប់រយ:ពេល ៦ ខែខាងមុខ និងអាចយូរជាងនេះ ។

បន្ថែមឱ្យដឹងទៀតថា ផែនការនេះត្រូវបានធ្វើឡើង នៅពេលដែលវិក័យប័ត្រចាយវាយលើថាមពលប្រចាំឆ្នាំជាមធ្យមរបស់ក្រុមគ្រួសារអង់គ្លេស បានកើនឡើង ៥៤% នៅឆ្នាំនេះ ដល់ ២ ២៦៣ ដុល្លារ។ ហើយបើគ្មានគម្រោងកំណត់តម្លៃថ្មីទេ នោះវិក្កយបត្រអាចនឹងកើនឡើងលើសពី ៤ ០៨៨ ដុល្លារ ក្នុងខែតុលា ហើយថែមទាំងអាចកើនឡើងខ្ពស់ជាងនេះ នៅដើមឆ្នាំក្រោយផងដែរ ៕