អ្នកមានដាច់គេនៅអាស៊ី ខ្ទាតតំណែងមកលេខ ៤ វិញក្នុងតារាងមហាសេដ្ឋីមានបំផុតលើលោក

អន្តរជាតិ

កាលពី​សប្ដាហ៍មុន អ្នកមានដាច់គេនៅអាស៊ី Gautam Adani បាន​ក្លាយជា​មហាសេដ្ឋីមានបំផុតលើលោក​ទី ២ បន្ទាប់ពី Elon Musk ប៉ុន្តែមិនបានប៉ុន្មានផង​តំណែង​ថ្មី​របស់ Adani ត្រូវបាន​ជំនួស​មកវិញ​ដោយ​អ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault។ នេះបើតាម​ការ​ចុះផ្សាយពី​ Forbes។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​ឥណ្ឌា​អង្គុយកៅអី​មហាសេដ្ឋីលេខ ២ មិនបានយូរ ដោយសារ​តែ​ការ​ដាំក្បាលចុះ​នៃ​ផ្សារហ៊ុន​កាលពី​សប្ដាហ៍មុន បណ្ដាល​ឲ្យ​លោក​របូត​ទ្រព្យសម្បត្តិ​ប្រមាណ​ ៧ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល ១ ​ថ្ងៃ។

ដូច្នេះហើយ គិតត្រឹម​ថ្ងៃទី ០១ តុលា ២០២២ មហាសេដ្ឋី​ឥណ្ឌា​បាន​ខ្ទាត​តំណែង​មក​កាន់​លេខ ៤ ក្នុង​តារាង​មហាសេដ្ឋី​មាន​បំផុត​លើលោក ដោយ​នៅ​តាម​ប្រកៀកប្រកិត​ជាមួយ​នឹង​ស្ថាបនិក Amazon លោក Jeff Bezos ដែល​កំពុង​អង្គុយ​កៅអី​មហាសេដ្ឋី​លេខ ៣។

ខាងក្រោម​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូបលើលោក គិតត្រឹម​ថ្ងៃទី ០១ តុលា ២០២២ ផ្អែកតាម​ទិន្នន័យ​ពី Forbes Real Time Billionaires៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៤៧,៩ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៤,៤ ពាន់​លាន​ដុល្លារ

3. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៦,៤ ពាន់​លាន​ដុល្លារ

4. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៦,២ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,៣ ពាន់​លាន​ដុល្លារ

6. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៦,៦ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,៧ ពាន់​លាន​ដុល្លារ

9/Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,១ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៩,៨ ពាន់​លាន​ដុល្លារ៕