អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាប់ជាមហាសេដ្ឋី ទទួលបានការមិនពេញចិត្តខ្លាំងបំផុត

អន្តរជាតិ

វាជារឿងធម្មតា ដែល​បុគ្គលម្នាក់​មិនអាច​បំពេញ​បំណង​របស់​មនុស្សគ្រប់គ្នាបានឡើយ ហើយមហាសេដ្ឋីក៏ដូចគ្នាដែរ មិនថាពួកគេមានទ្រព្យធនច្រើនបែបណា ក៏ពួកគេនៅតែទទួល​បាន​ការ​ស្រលាញ់ និងស្អប់​ក្នុងពេលតែមួយដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង កាលពី​ពេលថ្មីៗនេះ BusinessFinancing បានធ្វើការ​សម្រង់មតិ​តាមរយៈ​បច្ចេកវិទ្យា AI ដើម្បី​ចង់ដឹងពី​មហាសេដ្ឋី​ដែល​ទទួល​បាន​ការ​គោរពស្រលាញ់​ច្រើនបំផុត និង​មហាសេដ្ឋី​ទទួល​បាន​ការ​ស្អប់​ខ្លាំងបំផុត​លើ​លោក។

ជាលទ្ធផល អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានចាត់ទុក​ជាមហាសេដ្ឋី​ដែល​ប្រជាជន​មិនពេញចិត្តច្រើនបំផុត ដល់ទៅ ៨៤ ប្រទេស ខណៈស្ថាបនិក Microsoft មហាសេដ្ឋី Bill Gates គឺ​ជា​មហាសេដ្ឋី​ទទួល​បាន​ការ​គោរពស្រលាញ់ច្រើន​បំផុត ពី​ប្រទេស​ចំនួន ៣៧។

ប៉ុន្តែ មេធំ Microsoft ក៏​ទទួល​បាន​ការ​មិនពេញចិត្តខ្លាំង​ពី​ប្រទេស​មួយ​ចំនួន​ដូចជា គុយបា អាល់ហ្សេរី និងលីប៊ីជាដើម។

ដោយឡែក មហាសេដ្ឋីមានបំផុតលើលោក Elon Musk វិញ គឺ​ជាប់ជា​មហាសេដ្ឋី​ទទួល​បាន​ការ​ពេញចិត្ត​ខ្លាំងបំផុត​ពី​ប្រជាជនអាមេរិក ពោល​មាន​ការ​សរសើរ​លោក​ច្រើន​បំផុត​នៅ​លើ Twitter ក្នុងរដ្ឋចំនួន ១២ នៅសហរដ្ឋអាមេរិក៕