មហាសេដ្ឋីមានបំផុតលើលោក ដឹកដៃគ្នាកើបលុយព្រមៗគ្នាក្នុងសប្ដាហ៍នេះ

អន្តរជាតិ

កាលពី​សប្ដាហ៍​មុន ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីមានបំផុតលើលោកទាំង ៥ រូប​មាន​ការ​ធ្លាក់ចុះ​ ដោយសារ​ស្ថានភាពផ្សារហ៊ុន​មិនអំណោយផល​ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​របូត​លុយ​រាប់​សិបពាន់លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា សម្រាប់​សប្ដាហ៍​នេះវិញ ស្ថានការណ៍​ហាក់​ល្អប្រសើរ ដោយ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង ១០ រូប​មាន​ការ​កើនឡើង​ទាំងអស់។ នេះ​បើតាម​ការ​ចុះផ្សាយពី Forbes។

ក្នុងចំណោម​មហាសេដ្ឋីទាំងអស់ Jeff Bezos កើនទ្រព្យច្រើនជាងគេរហូតដល់​ជាង ១២ ពាន់លាន​ដុល្លារ ខណៈ Elon Musk កើនបាន ៧ ពាន់​លាន​ដុល្លារ និងអ្នកមានដាច់គេនៅអាស៊ី​ Gautam Adani កើនជាង ៥ ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍​កន្លងទៅ​។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ គិតត្រឹម​ថ្ងៃទី ២២ តុលា​ដូចតទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៤ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥០,៦ ពាន់​លាន​ដុល្លារ

3. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤២,៧ ពាន់​លាន​ដុល្លារ

4. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៩,៥ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៤ ពាន់​លាន​ដុល្លារ

6. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៨,៨ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៨ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៣ ពាន់​លាន​ដុល្លារ

9.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៨ ពាន់​លាន​ដុល្លារ៕