ត្រឹមមួយឆ្នាំ ម្ចាស់ក្រុមហ៊ុនថ្មី Twitter របូតលុយអស់ជាង ១៥០ ពាន់លានដុល្លារ

អន្តរជាតិ

មេធំ Tesla លោក Elon Musk នៅតែបន្តកាន់តំណែងជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិមហាសាល ប្រមាណ ១៨០ ពាន់លានដុល្លា។ នេះបើតាមរបាយការណ៍​ផ្ដល់ឲ្យដោយ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាទំហំទឹកប្រាក់របស់​ Elon Musk ពេលនេះ​មានជាង ១៨០ ពាន់លានដុល្លារក្ដី ប៉ុន្តែបើធៀបនឹងឆ្នាំទៅ ចំនួននេះគឺ​តិចតួចណាស់សម្រាប់លោក ដ្បិត​កាលពីឆ្នាំទៅ​ម្ចាស់ក្រុមហ៊ុនថ្មី Twitter បានបង្កើតប្រវត្តិសាស្ត្រថ្មី​ជា​មហាសេដ្ឋីមាន​ប្រាក់ច្រើន​បំផុត ៣៤០ ពាន់លាន​ដុល្លារ។

ដូច្នេះ​បើគិត​មើល​ទៅ ត្រឹមតែមួយឆ្នាំ មហាសេដ្ឋីអាមេរិករបូតលុយអស់ច្រើនជាង ១៥០ ពាន់លានដុល្លារ ដោយសារវិបត្តិសេដ្ឋកិច្ច និង​ការ​រាំងស្ទះ​សង្វាក់ផ្គត់ផ្គង់​ជាសកល។

សូមជម្រាបដែរថា បច្ចុប្បន្ន​តំណែង​មហាសេដ្ឋីមានបំផុតលើលោក​របស់ Elon Musk អាច​នឹង​មិន​ស្ថិតស្ថេរ​ឡើយ ដោយសារ​ស្ដេចត្រាញ់​នៅ​អឺរ៉ុប Bernard Arnault កំពុងខិតកាន់តែកៀក​មែនទែន​ហើយ ដ្បិត​គម្លាត​ទ្រព្យសម្បត្តិ​រវាង​អ្នកទាំង ២ មិន​លើសលួស​គ្នាដល់ ១០ ពាន់​លាន​ដុល្លារ​ផង៕

130 Shares