ក្រុមហ៊ុនវៀតណាម ចុះ MoU ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគម្រោងកសិដ្ឋានថាមពលខ្យល់ នៅឡាវ

អន្តរជាតិ

ក្រុមហ៊ុនវៀតណាម Quang Binh AMI Renewable Investment ដែលបណ្តាក់ទុនរួមគ្នាជាមួយរដ្ឋាភិបាលរបស់ប្រទេសឡាវ នៅថ្ងៃទី ៨ ខែធ្នូ កន្លងទៅនេះ បានធ្វើការចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា (MoU) ស្តីពីការសិក្សាលើគម្រោងអភិវឌ្ឍកសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្ត Savannakhet ក្នុងប្រទេសឡាវ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងថា នៅក្រោម MoU រយ:ពេល ២៤ ខែ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនវៀតណាម នឹងធ្វើការសិក្សាលើលទ្ធភាព ក្នុងការបង្កើតគម្រោងកសិដ្ឋានថាមពលខ្យល់ ដែលមានកម្លាំងរហូតដល់ ២៥២ ម៉េហ្កាវ៉ាត់ (MW) នៅលើផ្ទៃដីមានទំហំជិត ២ ៧០០ ហិកតា ក្នុងស្រុកសេផុន ខេត្ត Savannakhet ។

ហើយមិនតែប៉ុណ្ណោះ ប្រសិនបើថ្នាក់ដឹកនាំ នៅក្នុងខេត្ត Savannakhet យល់ព្រមផ្តល់ដីបន្ថែមទៀត សម្រាប់គម្រោងខាងលើ នោះក្រុមហ៊ុន Quang Binh នឹងធ្វើការសិក្សាបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរោងចក្រផលិតថាមពលខ្យល់ ឱ្យបានរហូតដល់ ១ ២១៥ មេហ្កាវ៉ាត់ ។

គួរឱ្យដឹងទៀតផងដែរថា ប្រសិនបើគម្រោងនេះ អាចសិក្សាទៅប្រកបដោយជោគជ័យទាំងក្នុងផ្នែកហិរញ្ញវត្ថុ និងទីផ្សារ ដោយបំពេញតាមស្តង់ដារបច្ចេកទេសរបស់ប្រទេសឡាវស្តីពីអគ្គិសនី បន្ទាប់ពី MuO នេះអស់សុពលភាពនោះ រដ្ឋាភិបាលឡាវ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាម បន្តអនុវត្ត និងដំណើរការគម្រោងនេះ ក្នុងទម្រង់ជាការសាងសង់ និងដំណើរការអាជីវកម្មដោយខ្លួនឯង (BOO) ៕