សហស្ថាបនិក Google រំលេចមុខលើបញ្ជីអ្នកមានដាច់គេជាថ្មី ក្រោយបាត់ឈ្មោះអស់រាប់ខែ

អន្តរជាតិ

មួយរយៈកាលចុងក្រោយ សហស្ថាបនិក Google លោក Larry Page មិនអាច​រក្សាតំណែង​នៅក្នុង​បញ្ជី​មហាសេដ្ឋី​មាន​បំផុត ១០ រូប បានគង់វង្សប៉ុន្មាន​ឡើយ ពោល​ ១ខែចុងក្រោយ លោកបានខ្ទាត​ទៅដល់​លេខ ១០ ជាង​ឯណោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា គិត​ត្រឹមថ្ងៃទី ២១ មករា ២០២៣ នេះ មេធំ Google បាន​លេចវត្តមានជាថ្មី​នៅ​ក្នុងបញ្ជី​មហាសេដ្ឋី​មាន​បំផុត ១០ រូប ដែល​រៀបចំឡើង​ដោយ​ទស្សនាវដ្ដី Forbes ប៉ុន្តែ​តំណែង​របស់​លោក​កំពុង​ប្រកៀកប្រកិត​ខ្លាំង នឹង​មហាសេដ្ឋីស្រីមានបំផុត​លើលោក Francoise Bettencourt Meyers ដោយគម្លាត​ទ្រព្យសម្បត្តិ​រវាងអ្នកទាំង ២ មានតែជាង ៣ ពាន់​លានដុល្លារ​ប៉ុណ្ណោះ។

តទៅនេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ១០ រូប ផ្អែកតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes គិត​ត្រឹមថ្ងៃទី ២១ មករា ២០២៣៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៧,៩ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៣ ពាន់​លាន​ដុល្លារ  

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៧,៥ ពាន់​លាន​ដុល្លារ

4.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២០,៤ ពាន់​លាន​ដុល្លារ  

5.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៨ ពាន់​លាន​ដុល្លារ
6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៨ ពាន់​លាន​ដុល្លារ 

7.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣ ពាន់​លាន​ដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,៧ ពាន់​លាន​ដុល្លារ

9.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៥ ពាន់​លាន​ដុល្លារ

១០.Larry Page សហស្ថាបនិក​ក្រុមហ៊ុន Google មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៣ ពាន់​លានដុល្លារ៕