បំណុលហ្វីលីពីន ឈានដល់ជិត ២៥០ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២២

អន្តរជាតិ

យោងតាមទិន្នន័យដែលទទួលបានពីការិយាល័យរតនាគាររបស់ហ្វីលីពីន បានបង្ហាញថា អត្រាបំណុលប្រទេសរបស់ខ្លួន បានបន្ធូរបន្ថយមកនៅត្រឹម ១៣,៤២ ទ្រីលានប៉េសូ ឬ ២៤៨,៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយសារតែការឡើងថ្លៃនៃលុយប៉េសូ ធៀបទៅនឹងលុយដុល្លារអាមេរិក ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhuar ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ការិយាល័យខាងលើនេះ បានបង្ហាញឱ្យដឹងទៀតថា អនុបាតបំណុលធៀបនឹងផលិផលក្នុងស្រុកសរុបរបស់ប្រទេសហ្វីលីពីន គឺមានកម្រិត ៦០,៩% នៅចុងខែធ្នូឆ្នាំ ២០២២ ដែលជាចំនួនប្រសើជាង កាលពីចុងខែកញ្ញាឆ្នាំ ២០២២ ដែលមានកម្រិតដល់ ៦៣,៧% ឯណោះ។

ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំមុន បំណុលសរុបរបស់ប្រទេសហ្វីលីពីន បានថយចុះមកនៅត្រឹម ១,៧% ធៀបទៅនឹងកម្រិតកាលពីចុងខែវិច្ឆិកា ព្រោះតែត្រូវបានជំរុញដោយការឡើងថ្លៃរូបិយប័ណ្ណក្នុងស្រុក និងការរំដោះមូលបត្រក្នុងស្រុក​ របស់រដ្ឋាភិបាល។

យ៉ាងណាមិញ ក្នុងចំណោមបំណុលសរុបទាំងនោះ ការិយាល័យរតនាគារហ្វីលីពីន បានបញ្ជាក់ថា ៣១,៣៨% ទទួលបានពីកម្ចីក្រៅប្រទេស និង ៦៨,៦២% ជាកម្ចីក្នុងស្រុក។ ហើយចំពោះបំណុលខាងក្រៅប្រទេសរបស់ហ្វីលីពីន បានកើនឡើងដល់ ១៨,៣% ដោយគិតចាប់តាំងពីដើមឆ្នាំ ២០២២ មក ៕