រំលេចវត្តមានមហាសេដ្ឋីស្រីម្នាក់ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ១០ រូប

អន្តរជាតិ

បញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត​លើ​លោក​ទាំង ១០ រូប​នាសប្ដាហ៍នេះ មាន​ការ​ផ្លាស់ប្ដូរច្រើន ជាពិសេស​អតីតមហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី Gautam Adani បាន​ខ្ទាត​តំណែង​រហូតដល់​លេខ ១៧ ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ លោកស្រី Francoise Bettencourt Meyers ដែលជា​មហាសេដ្ឋីស្រី​មាន​បំផុត​លើលោក បាន​រំកិល​ខ្លួន​ឡើង​មក​ដល់​តំណែង​ Top 10 នាម​ជា​អ្នកមានបំផុត​លើ​លោក គិត​ត្រឹម​ថ្ងៃទី ០៤ ​កុម្ភៈ ២០២៣។

យោងតាម​ការ​ចុះផ្សាយពី Forbes បាន​បង្ហាញថា ​បច្ចុប្បន្ន​ Gautam Adani មានទ្រព្យសម្បត្តិ​ប្រមាណ ៦១,៧ ពាន់​លានដុល្លារ ថយចុះជាង ៣៥ ពាន់​លានដុល្លារ បើធៀប​នឹង​សប្ដាហ៍មុន ហើយ​លោក​ក៏​បាន​របូត​តំណែងជា​អ្នកមានដាច់គេនៅអាស៊ី និងឥណ្ឌាទៅកាន់​លោក Mukesh Ambani ថែមទៀត។

ខាងក្រោមនេះគឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត​លើ​លោក​ទាំង ១០ រូប គិត​ត្រឹម​ថ្ងៃទី ០៤ ​កុម្ភៈ ២០២៣ ផ្អែកតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២៣,២ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៤,២ ពាន់​លាន​ដុល្លារ  

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៦,៥ ពាន់​លាន​ដុល្លារ  

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤ ពាន់​លាន​ដុល្លារ
5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,១ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,២ ពាន់​លាន​ដុល្លារ

7.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,២ ពាន់​លាន​ដុល្លារ

7.Larry Page សហស្ថាបនិក​ក្រុមហ៊ុន Google មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,២ ពាន់​លានដុល្លារ

9. Sergey Brin សហស្ថាបនិក​ក្រុមហ៊ុន Google មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៦,៤ ពាន់​លានដុល្លារ

១០.Francoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤ ពាន់​លានដុល្លារ៕