រដ្ឋមន្ត្រីការបរទេសចិន បញ្ចេញលិខិតប្រាប់ពីវិធីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ១២ ចំណុច

អន្តរជាតិ

ធ្មិចបើកៗ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានមកដល់គម្រប់ខួបមួយឆ្នាំ ហើយក្នុងនោះប្រទេសចិនក៏បានធ្វើការប្រកាសពីលិខិតមួយបញ្ជាក់ពីវិធីបញ្ចប់សង្គ្រាម ដែលមាន ១២ ចំណុច។ នេះបើតាមការចុះផ្សាយពី Washingtonpost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិត ១២ ចំណុចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺចេញដោយរដ្ឋមន្ត្រីការបរទេសចិន ហើយក្នុងនោះចិនស្នើឲ្យមហាអំណាចលោកខាងលិច លុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើរុស្ស៊ី ទាំងផ្នែកពាណិជ្ជកម្ម និងអាវុធ។

បន្ថែមពីនោះ ឯកសារនេះបានបង្ហាញពីជំនឿរបស់ចិនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ចាំបាច់ត្រូវបន្ធូរបន្ថយសម្ពាធលើរុស្ស៊ី ដើម្បី “ការពារវិបត្តិមិនឱ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត” និងបង្កើតលក្ខខណ្ឌសម្រាប់ការចរចារឡើងវិញ។

ខាងក្រោមនេះគឺជាលក្ខខណ្ឌទាំង ១២ ចំណុចដែលចិន យល់ថាអាចបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ​រវាងរុស្ស៊ី និងអ៊ុយក្រែន៖

  1. គោរពបូរណភាពទឹកដីនៃប្រទេសទាំងអស់
  2. បោះចោលនូវគោលគំនិតសង្គ្រាមត្រជាក់
  3. បញ្ឈប់ការធ្វើសង្គ្រាមមួយរយៈ
  4. បន្តការចរចាឡើងវិញ
  5. ដោះស្រាយវិបត្តិមនុស្សធម៌​
  6. ការពារទាំងប្រជាជន និងអ្នកទោសសង្គ្រាម
  7. រក្សាទុកថាមពលនុយក្លេអ៊ែរឲ្យមានសុវត្ថិភាព
  8. កាត់បន្ថយហានិភ័យយុទ្ធសាស្ត្រ
  9. សម្រួលការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ
  10. បញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមិនចាំបាច់
  11. រក្សាស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់
  12. លើកកំពស់ការកសាងទំនាក់ទំនងឡើងវិញ ក្រោយបញ្ចប់សង្គ្រាម៕