ទីបំផុត FATF សម្រេចដកកម្ពុជាពី “បញ្ជីប្រផេះ” នៃប្រទេសមានហានិភ័យលាងលុយកខ្វក់

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ ហៅកាត់ FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសសម្រេចដកកម្ពុជាចេញពី “បញ្ជីប្រផេះ” នៃប្រទេសដែលមានហានិភ័យខ្ពស់សម្រាប់ធ្វើការលាងលុយកខ្វក់ បន្ទាប់ពីកម្ពុជាជាប់ក្នុងបញ្ជីមួយនេះ តាំងពីឆ្នាំ ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់ FATF បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការសកលផ្នែកលាងលុយកខ្វក់ បានកត់សម្គាល់ថា កម្ពុជាបានបង្កើនការវិវឌ្ឍន៍ជាច្រើន ជុំវិញបញ្ហាប្រឆាំងនឹងការលាងលុយ ក៏ដូចជាប្រយុទ្ធប្រឆាំងដល់ការផ្ដល់ហិរញ្ញប្បទាននៃក្រុមភារវកម្មជាដើម (AML/CFT)។

FATF បាននិយាយថា ប្រទេសនេះ “បានដោះស្រាយភាពខ្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីបំពេញតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពស្តីពីភាពខ្វះខាតជាយុទ្ធសាស្រ្ត ដែល FATF កំណត់ក្នុងខែកុម្ភៈ ឆ្នាំ 2019” ហើយពួកគេបានបន្ថែមថា ប្រទេសកម្ពុជា “លែងជាកម្មវត្ថុនៃដំណើរការត្រួតពិនិត្យរបស់ FATF ទៀតហើយ”។

គួររំលឹកដែរថា ប្រទេសដែលត្រូវបានដាក់ក្នុង “បញ្ជីប្រផេះ” ដោយ FATF គឺជាការព្រមានលើផ្នែកហិរញ្ញវត្ថុនៃប្រទេសនោះ ដោយសារពួកគេមិនបានខិតខំលើការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ គោលដៅចំបងរបស់ FATF គឺប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងអស់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើពុករលួយ និងអំពើភារវកម្ម៕

55 Shares