Elon Musk ក្លាយជាមហាសេដ្ឋីមានបំផុតលើលោកវិញ ក្រោយតម្លៃហ៊ុន Tesla ឡើងខ្ពស់ត្រដែត

អន្តរជាតិ

តំណែងជាមហាសេដ្ឋីមានបំផុតលើលោក ត្រូវបាន Elon Musk ដណ្ដើមពីអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault វិញ បន្ទាប់ពីតម្លៃហ៊ុន Tesla ឡើងខ្ពស់ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg បាន​បង្ហាញថា គិតត្រឹមដើមខែមីនានេះ ទ្រព្យសម្បត្តិរបស់ Elon Musk មានប្រមាណ ១៨៦ ពាន់លានដុល្លារ ខណៈ​មហាសេដ្ឋីបារាំង​មាន ១៨៤ ពាន់លានដុល្លារ។

ដោយឡែក MarketWatch ក៏បានរាយការណ៍បន្ថែមថា កត្តាចំបងដែលជួយឲ្យមហាសេដ្ឋីអាមេរិក ក្លាយជាមហាសេដ្ឋីមានបំផុតឡើងវិញ គឺតម្លៃហ៊ុនរបស់ Tesla ហក់ឡើងដល់ ៧០% បើធៀបនឹងឆ្នាំទៅ។​

សូមជម្រាបដែរថា តាំងពីចូលទំព័រឆ្នាំ ២០២៣ រាសីម្ចាស់ក្រុមហ៊ុន Twitter ហាក់ឡើងខ្ពស់ត្រដែត ពោល ៣ ខែតំបូងនៃឆ្នាំនេះ Elon Musk កើបលុយចូលហោប៉ៅបាន​ប្រហែល ៥០ ពាន់លានដុល្លារហើយ៕