វីដេអូដើម លោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ចែករំលែកលើប្រធានបទ “ទម្លាប់អ្នកមាន”

ជុំវិញ​ឧកញ៉ា

“ទម្លាប់អ្នកមាន” គឺជាប្រធានបទក្នុងវគ្គសិក្ខាសាលាមួយ ដែលមានវាគ្មិនល្បីៗនៅកម្ពុជាចំនួន ១០រូប ចំណាយពេលវេលាដ៏មមាញឹកផ្ទាល់ខ្លួន ក្នុងនាមជាសហគ្រិន ជាម្ចាស់អាជីវកម្មធំៗនៅកម្ពុជា អញ្ជើញមកចែករំលែកចំណេះដឹង និងបទពិសោធន៍ជីវិត ដល់សិក្ខាកាមអ្នកចូលរួម តាំងពីថ្ងៃទី០៧ ខែ០៧ ឆ្នាំ២០២២ មកម្ល៉េះ ពោលគឺមានរយៈពេលជាងកន្លះឆ្នាំមកហើយ។ ក្នុងចំណោមវាគ្មិនទាំង ១០រូប ដែលឡើងចែករំលែកពុទ្ធិដល់អ្នកចូលរួមផ្ទាល់ និងអ្នកតាមដានតាមបណ្ដាញសង្គមអនឡាញ ក្រោមប្រធានបទខាងលើ ក៏មានវត្តមានលោកជំទាវឧកញ៉ា តាំង ហ្គិចលៀង ប្រធានក្លឹបស្ត្រីកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន H &L Group ផងដែរ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ វីដេអូដែល លោកជំទាវ ឧកញ៉ា ហ្គិចលៀង ធ្លាប់បានឡើងចែករំលែកផ្នត់គំនិត និងបទពិសោន៍ល្អៗប្រចាំជីវិត បែរជាត្រូវបានគេយកទៅកាត់ត ច្រឹបឱ្យខ្លី ដែលមិនបានឆ្លុះបញ្ចាំងនូវខ្លឹមសារដើមទាំងស្រុងទៅវិញ។ ការណ៍នេះ ក៏បានញឹងឱ្យបងប្អូនមហាជន អ្នកលេងបណ្ដាញសង្គម បញ្ចេញទស្សនៈប្រតិកម្ម និងស្ដីបន្ទោស ដូចភ្លៀងរលឹម មកលើ លោកជំទាវ ថែមទៀតផង។

ឆ្លើយតបនឹងការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះ លោកជំទាវ ឧកញ៉ា តាំង ហ្គិចលៀង ក៏បានបង្ហោះសារតាមបណ្ដាញសង្គមដោយបានរៀបរាប់ មានខ្លឹមសារទាំងស្រុងថា៖ “អ្នកវិជ្ជមាន ស្តាប់រឿងអវិជ្ជាមាន ក៏ទៅជាវិជ្ជមាន តែអ្នកអវិជ្ជាមាន ស្តាប់រឿងវិជ្ជមាន ក៏ចេញអវិជ្ជមានដែរ បងប្អូនអេីយ ឈប់វែកញែកទៅ , ខ្ញុំមិនអីទេ អគុណណាស់ មានមនុស្សជាច្រេីនបានផ្ញេីរសារ ផង ផុសផងការពារខ្ញុំផង , លេីកទឹកចិត្តខ្ញុំ ខ្ញុំពិតជារំភេីបណាស់ នូវក្តីបារម្មណ៍ និងក្តីស្រឡាញ់ដែលអ្នកទាំងអស់គ្នាមានចំពោះខ្ញុំ  ខ្ញុំសុខកាយ សប្បាយចិត្តជាធម្មតាទេ , ព្រោះ ខ្ញុំមិនដែលមេីលងាយអ្នកក្រផង , ខ្ញុំក៏ជាកូនអ្នកក្រ ( ម្តាយ ឪពុកខ្ញុំ ក៏ចេញពីបាតដៃទទេដែរ ) ហេីយខ្ញុំក៏ធ្លាប់ក្រ ( ក្រចំណេះ) , ដោយសារតែក្រនឹងហេីយ ទេីបខ្ញុំខំ , អគុណភាពក្រ អគុណ អ្នកកំដរខ្ញុំក្រ តែទាំងនោះគ្រាន់តែជារឿងអតីតកាល។”

លោកជំទាវឧកញ៉ា ប្រធានក្លឹបស្ត្រីកម្ពុជា រូបនេះ ក៏បានពន្យល់បន្ថែមថា ៖ “បច្ចុប្បន្ន ខ្ញុំរកសុីមានបានតិចតួច ខ្ញុំចេះដឹងគុណ ខ្ញុំចេះចេញជួយអ្នកដែលគាត់ខ្វះខាត ព្រោះខ្ញុំដឹងថាវាលំបាកយ៉ាងណា, ខ្ញុំដឹងថា ខ្ញុំបានធ្វេីរឿងជាច្រេីន ខ្ញុំបានដឹកនាំគេធ្វេីទានជាច្រេីន ហេីយខ្ញុំក៏ដឹងថា fan ជាច្រេីនរបស់ខ្ញុំ ក៏ជាអ្នកអត់ដែរ ខ្ញុំស្រឡាញ់ពួកគាត់ ខ្ញុំលេីកទឹកចិត្តពួកគាត់ ពួកគាត់ក៏ស្រឡាញ់ខ្ញុំ។ អគុណការយកចិត្តទុកដាក់ដែលបងប្អូនទាំងអស់បានផ្ញេីរសារមកខ្ញុំ។ ចង់ប្រាប់ថា៖ ធម៌ព្រះស្តាប់ចូលតែអ្នកមានសិល្ប៍ រឺអ្នកដែលគាត់មានចិត្តបុណ្យតែប៉ុណ្ណោះ ។ តោះបន្តបេសកម្មជួយជាតិ និង ជួយសង្គមរបស់យេីង ជាមួយខ្ញុំទៀត , ជាតិយេីង និង សង្គមយេីង ត្រូវការមនុស្សដូចពួកយេីង។” ដើម្បីឱ្យជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖