អ្នកស្រី តាំង ធា អគ្គនាយិកាក្រុមហ៊ុនបូទីកា និងជាម្ចាស់ បុរី ឡុងនី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
![](https://www.oknha.news/wp-content/uploads/2023/04/338934003_689277452954049_6260306519643402620_n.jpg)
គួររំឭកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក កែវ បូណ៌ភិរក្ស ម្ចាស់ បុរី ឡុងនី ដែលជាស្វាមីរបស់អ្នកស្រី តាំង ធា ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ផងដែរ។
![](https://www.oknha.news/wp-content/uploads/2023/04/339145007_1216298495688234_1305026434388986081_n.jpg)
ឧកញ៉ា កែវ បូណ៌ភិរក្ស និងភរិយា កំពុងគ្រប់គ្រងគម្រោង បុរី ឡុងនី ដែលបច្ចុប្បន្នមានដល់ទៅ៤គម្រោងធំៗ ខណៈដែលគម្រោងទី៤ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ កែងប្រសព្វនឹងផ្លូវ ៥០ម៉ែត្រ ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបុរីរបស់លោកផ្តោតសំខាន់លើប្រភេទផ្ទះវីឡាភ្លោះ។ បន្ថែមពីនេះ លោកឧកញ៉ា និងភរិយាក៏ជាម្ចាស់ក្រុមហ៊ុនស៊ីម៉ង់ត៍បៀក បូទិកា ដែលបានចរាចរណ៍លើទីផ្សារប្រមាណ ២០ឆ្នាំមកហើយ៕
![](https://www.oknha.news/wp-content/uploads/2023/04/311598472_483725487114157_7879446192514541877_n-1024x683-1.jpg)