ឧកញ៉ា គីម ហ៊ាង ចំណាយជិត១០ម៉ឺនដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់ភ្នាក់ងារ និងបុគ្គលិក KH Group

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល​ KH GROUP ​​បាន​ប្រកាស​​​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជា​ពិសេស ដោយ​ចំណាយ​ជិត​ដល់ ១០ម៉ឺនដុល្លារ​អាមេរិក ​សម្រាប់​ភ្នាក់ងារ​លក់ និង​បុគ្គលិក​ពេញម៉ោងទាំងអស់​នៅក្នុង KH GROUP រួមមាន Borey Vimean Samnang, Borey KS Residence, Samnang Land, Khmer Real Estate Co., Ltd និង KW Cambodia ព្រមទាំង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្តពិសេសៗ ដែល​លោក​ឧកញ៉ា​ស្ថាបនិក ​KH GROUP ​​នឹង​ផ្តល់​ជូន​មានដូចខាង​ក្រោមនេះ ៖

១. រង្វាន់សម្រាប់ភ្នាក់ងារលក់បុរី វិមានសំណាង, បុរី ខេអេស រ៉េស៊ីដេន និងសំណាងលេន

ភ្នាក់ងារលក់បានចាប់ពី 3-5Units នៅ បុរី វិមានសំណាង ឬចាប់ពី 12-20Units នៅ បុរី ខេអេស រ៉េស៊ីដេន និង សំណាងលេន ចូលគ្នាចាប់ពីថ្ងៃទី ០១ មិថុនា ២០២៣ ដល់ថ្ងៃទី ៣១ ឧសភា ២០២៤ នឹងត្រូវបានអញ្ជើញ ធានា និងចេញថ្លៃចំណាយអោយទៅចូលរួមកម្មវិធី KW Family Reunion 2024 នៅសហរដ្ឋអាមេរិក ឬទៅមើលបាល់ទាត់អង់គ្លេស នៅកីឡដ្ឋាន OLD TRAFFORD (Manchester United FC) ជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅក្នុងឆ្នាំ ២០២៤ តែត្រូវមានលក្ខខណ្ឌផ្ទាល់ខ្លួន។

២. ឆ្នោតផ្សងសំណាងសម្រាប់បុគ្គលិកពេញម៉ោងនៅ KH GROUP និងភ្នាក់ងារលក់ទាំងអស់

បុគ្គលិកពេញម៉ោងទាំងអស់នៅ KH GROUP និង KW Cambodia Agent ដែលមានឈ្មោះក្នុង KW System (១ឆ្នាំបាន១សន្លឹក ច្រើនឆ្នាំបានច្រើនសន្លឹកដោយស្វ័យប្រវត្តិ) បុគ្គលិកប្រចាំការលក់ និងភ្នាក់ងារ​លក់មកពីខាងក្រៅ ដែលជួយលក់ បុរី វិមានសំណាង (1Unit = ៣សន្លឹក) បុរី ខេអេស រ៉េស៊ីដេន និង សំណាង​លេន (1Unit = ១សន្លឹក) ចាប់ពីពេលចាប់ផ្តើម ហើយនៅបន្តដល់ថ្ងៃទី ៣១ ឧសភា ២០២៤ ដើម្បី​ចាប់យក​រង្វាន់​នៅថ្ងៃទី ០១ មិថុនា ២០២៤៖
-រង្វាន់ធំទីមួយ៖ ផ្ទះនៅ បុរី KS Residence (Block D = $46,500-$48,500) ចំនួន១
-រង្វាន់ធំទីពីរ៖ ដីនៅ Samnang Land (5m x 15m = $16,500-$18,000) ចំនួន១
-រង្វាន់ធំទីបី៖ ចូលរួម KW Family Reunion 2024 នៅអាមេរិកចំនួនពីរនាក់
-រង្វាន់ធំទីបួន៖ មើលបាល់ទាត់អង់គ្លេស (Manchester United FC) ចំនួនពីរនាក់

សូម​បញ្ជាក់​ផង​ដែរ​ថា មនុស្សម្នាក់មានសិទ្ធិទទួលរង្វាន់ធំតែមួយ ក្នុងចំណោះរង្វាន់ធំទាំង៤ខាងលើ​នេះ។ រីឯ​រង្វាន់​ផ្សេងៗ​មាន​ដូចជា៖ IPhone 14 កង់កីឡា ទូរទស្សន៌ ទូរទឹកកក កង្ហា និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត នៅក្នុងកម្មវិធីជប់លៀងពាក់កណ្តាលឆ្នាំរបស់ KH Group នៅថ្ងៃទី ០១ មិថុនា ២០២៤។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​បន្ថែម​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ ​​​​យ៉ាង​ដូច្នេះ​​ថា៖ “យើង Promotion សម្រាប់ Agent របស់យើង និងបុគ្គលិក​របស់​យើង​គឺ ទី១ យើង​ឱ្យ​ផ្ទះ​មួយ​នៅ​បុរី ខេអេស រ៉េស៊ីដេន តាម​រយៈ​​ការ​ចាប់​ឆ្នោត, ទី២ គឺ​​យើង​ឱ្យ​ដីឡូត៍ ១ឡូត៍ នៅ​ Samnang Land ​​តាម​រយៈ​ការ​ចាប់ឆ្នោត​យក​តែ​ម្តង​ដូច​គ្នា, ទី៣ យើង​ឱ្យ​ទៅ​អាមេរិក ២​​នាក់, ទី៤ ឱ្យ​ទៅ​អង់គ្លេស ២​នាក់ និង​រង្វាន់​ផ្សេងៗ​ទៀត។ រង្វាន់​ដែល​ចាប់ឆ្នោត​យើង​ឱ្យ​មួយ​លើក​នេះ ប្រហែល​​ចូល​ជិត ១០ម៉ឺន​ដុល្លារ ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ”៕