ឧកញ៉ា ហេង បូរិន ទិញនាឡិកា ROMANSON ចំនួន ១០០គ្រឿង ជូនបុគ្គលិកមានស្នាដៃល្អ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ហេង បូរិន អគ្គនាយក​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ក្រេឌីត ភីអិលស៊ី (PRASITHPHEAP CREDIT PLC.) ​​និង​គណៈគ្រប់គ្រង​របស់​លោក បាន​សម្រេច​ទិញ​នាឡិកា ROMANSON ចំនួន ១០០​គ្រឿង សរុប​ទឹក​ប្រាក់​​ចំនួន ២៥,០០០​ដុល្លារ សម្រាប់ជាកាដូ​ជូនដល់បុគ្គលិក ​​ដែល​មាន​ស្នាដៃ​បំពេញ​ការងារ​បាន​ល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក​ឧកញ៉ា ហេង បូរិន

ឧកញ៉ា ហេង បូរិន ​​បាន​​​លើក​ឡើង​​​ កាល​ពី​ល្ងាច​ថ្ងៃទី១២ ខែ​កក្កដា​​ ​ដូច្នេះថា​ តាមរយៈ​លោកអគ្គនាយករង (លោក ស៊ូធារី កុសល) ​លោក​ឧកញ៉ា​សូមចូលរួមអបអរសាទរ​ដល់សាខា និងម្ចាស់ជ័យលាភីទាំងអស់ ដែលបាន​ខិតខំ​ពេញការងារ​ទទួលបានលទ្ធផល​បានយ៉ាងល្អ ដែលគណៈគ្រប់គ្រងលើកទឹកចិត្ត​ជាមួយការផ្ដល់ជូន ​នូវ​នាឡិកា​ម៉ាក​ ROMANSON សរុប​ចំនួន ១០០ គ្រឿង ដល់អ្នកដែលមានស្នាដៃ​ ដែលមានតម្លៃសរុបចំនួន ២៥,០០០​ដុល្លារ។

លោក ស៊ូធារី កុសល (អគ្គនាយករង)

នេះ​មិនមែន​​លើក​ទី​មួយ​ទេ ដែល​ឧកញ៉ា​ ហេង បូរិន ​​ជូន​កាដូ​លើកទឹក​ចិត្ត​ដល់​បុគ្គលិក និង​សហការី​របស់​លោក។ ជា​រឿយៗ​ ឧកញ៉ាវ័យក្មេង​រូប​នេះ​ ដែលតែងតែបង្ហាញសកម្មភាពយកចិត្តទុកដាក់ និងលើកទឹកចិត្ត​ដល់បុគ្គលិកថ្នាក់ក្រោម។ ជាក់ស្តែង កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក​ឧកញ៉ា ក៏​បាន​​ប្រគល់​រថយន្ត​ថ្មីស្រឡាង​មួយ​គ្រឿង​ ម៉ាក Toyota Hilux​ ស៊េរីឆ្នាំ២០២៣ ដល់បុគ្គលិកឆ្នើមម្នាក់ ដែល​មាន​ស្នាដៃ​ល្អ​ រួមចំណែកជាមួយ​ក្រុមហ៊ុន។ ឧកញ៉ា​ ហេង បូរិន ​​បាន​លើក​ជា​ទស្សនៈ​មួយ​ សម្រាប់​ជា​គតិ​ដល់​​បុគ្គលិក​របស់​ខ្លួន​ថា៖ “ភាព​ស្មោះត្រង់​ ការ​ខិតខំ​ប្រឹងប្រែង​ លទ្ធផល​ការងារ​ល្អ​ គឺ​ជា​អាវុធ​ប្រចាំ​ខ្លួន ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​យើង​ប្រសើរ​ឡើង”៕