កូនប្រុសច្បងឧកញ៉ា សួរ វីរៈ ចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កូនប្រុសច្បងឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស មាន​ឈ្មោះ​ថា ចាន់ ចេស្តា (Jesda Chan) ​​បាន​បញ្ចប់​​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ប្រទេស​កម្ពុជា ​និង​​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ​សម្រាប់​ថ្នាក់​ឧត្តមសិក្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ចេស្តា ​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី១២ ​​ពី​សាលា​ល្បី​មួយ​នៅ​កម្ពុជា​គឺ Singapore Cambodia International Academy – SCIA កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ បេសកកម្ម​បន្ត​ របស់​យុវជន​បន្ត​វេន​រូប​នេះ ​​នឹង​​​ត្រូវ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​ប្រទេស​អូស្ត្រាលី លើ​ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែល​ជា​ជំនាញ​មួយ ​​អាច​នឹង​ជួយ​ក្រុមហ៊ុន​របស់​ឪពុក​ខ្លួន ឬ​អាច​​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​របស់​ឪពុក​ នា​ពេល​អនាគត។ នេះបើការបញ្ជាក់ពីលោកឧកញ៉ា សួរ វីរៈ ប្រាប់ឧកញ៉ាញូស៍។

លោក​ឧកញ៉ា សួរ វីរៈ ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​​ថ្ងៃ​អង្គារ​នេះ​​យ៉ាង​ដូច្នេះ​ថា៖ “ជូនពរ Jesda ​ក្នុងដំណើរឆ្ពោះទៅក្រេប​យកចំណេះដឹង និងបទពិសោធន៏​ថ្មី​ក្នុងទឹកដី​បរទេស ប្រកបដោយសុវត្ថិភាព និងភាពជោគជ័យ។ ហើយបន្តបេសកកម្មជាថ្នាក់ដឹកនាំ​ក្នុងសកម្មភាព​ចូលរួមអភិវឌ្ឍន៍​ក្រុមហ៊ុន ស្តាប័ន និង​សង្គម ប្រកបដោយគុណធម៌ សច្ច:ធម៌ និងការទទួលខុសត្រូវខ្ពស់។ We all wish you”។

សូម​ជម្រាប​ថា លោកឧកញ៉ា សួរ វីរៈ ជា​ម្ចាស់​ក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ដែល​បច្ចុប្បន្ន​បាន​ពង្រីក​ខ្លួន​ឡើង​ដល់ ៨៥១ សាខា នៅទូទាំងប្រទេសកម្ពុជា​ ថៃ និង​វៀតណាម។ លោកឧកញ៉ា ក៏​ជា​ម្ចាស់​ រីសត ជា​ច្រើន​កន្លែង​ទៀត​ដូចជា៖ កោះស្តេច រីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort), រំដួល​គិរីរម្យ រីសត, ឧទ្យាន​បោះតង់, Sarasea រីសត, Tube រីសត, Sandy Beach Bungglows, Bodega រីសត និង​ Eden Beach រីសត ផងដែរ៕