ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកជំទាវ ហ៊ុន ស៊ីណាត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៧៤។ ការផ្តល់គោរមងារឧកញ៉ាជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ និងជាស្វាមីលោក នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកស្រីឧកញ៉ា នឹម វណ្ណៈ។

លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ជារឿយៗតែងតែបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គម និងកិច្ចការមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា៕