ឧកញ៉ា ម៉េន កានី អបអរសាទរលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា​ ​ម៉េន កានី ​​ម្ចាស់​គម្រោង បុរី GM ផ្លូវ 51 និង​​លោក​ជំទាវ​​ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់​ទាំង​អស់ សូម​ផ្ញើសារ​អបអរសាទរ លោកជំទាវ​ចិត្តធម៌ ហ៊ុន ស៊ីណាត ដែល​​​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជា «ឧកញ៉ា» ​នៅ​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា​ ​ម៉េន កានី ​​បាន​​​ផ្ញើសារ​អបអរសាទរ​យ៉ាង​ដូច្នេះ​ថា៖ “សូមគោរពនិងចូលរូមអបអរសាទរ​ លោក​ជំទាវ​ឧកញ៉ា​អ្នកម្តាយចិត្តធម៌​ និ​ងមានបេះដូងល្អ ហ៊ុន​ ស៊ីណាត​ ត្រូវបានព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា»។ ​នៅក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ កូនសូមគោរពជូនពរចំពោះលោកជំទាវ ឧកញ៉ា សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និង​ជោគជ័យគ្រប់ភារៈកិច្ច”។

គួរ​បញ្ជាក់​ថា លោកជំទាវ ហ៊ុន ស៊ីណាត គឺជាប្អូនស្រីបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ និងជា​ឧត្តមភរិយា​លោក នឹម ច័ន្ទតារា សមាជិកសភាតំណាងរាស្ត្រមណ្ឌលខេត្តកំពត ហើយក៏ជាម្តាយបង្កើតលោកស្រីឧកញ៉ា នឹម វណ្ណៈ។ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ជារឿយៗតែងតែបង្ហាញមុខក្នុងចូលរួមជួយកិច្ចការងារសង្គម និង​កិច្ចការមនុស្សធម៌ជាច្រើនជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា៕