ឧកញ៉ាម្នាក់ជិះយន្តហោះទៅអបអរសារទរលោក Wan Noor ឡើងកាន់តំណែងប្រធានរដ្ឋសភាថៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីទទួលបេសកកម្មពិសេស កាលពីពេលថ្មីៗនេះបានអញ្ជើញដឹកនាំគណប្រតិភូទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំមុស្លិមថៃ ក្នុងពិធីអបអរសាទរ និងជូនពរចំពោះលោក Wan Muhamad Noor Matha (ថៃមុស្លិម) ដែលទើបទទួលបានឡើងកាន់តំណែងជាប្រធានរដ្ឋសភាថៃ នៅមជ្ឈមណ្ឌលឥស្លាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អូស្មាន ហាស្សាន់ គឺជាបេសកជនពិសេសនៃកម្ពុជា ប្រចាំនៅអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC ដែលមានរដ្ឋជាសមាជិក OIC ចំនួន ៥៧ប្រទេសតំណាងប្រជាជន ជិត ២ពាន់លាននាក់។ លោកឧកញ៉ាក៍សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឫស្សីកែវ​

សូមជម្រាបជូនថា មេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Noor Matha ដែលមានវ័យ ៧៩ ឆ្នាំត្រូវបានជ្រើសរើសជាប្រធានសភាថ្មី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងតួនាទីជាប្រធានសភា លោក Wan Noor កោះហៅសម័យប្រជុំរួមនៃសភា និងព្រឹទ្ធសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕