អ្នកឧកញ៉ា និងឥស្សរជនរូបណាខ្លះ ចូលរួមពិធីឡើងភូមិគ្រឹះរបស់អ្នកឧកញ៉ា គិត ម៉េង កាលពីម្សិលមិញ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ​ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកស្រី​អ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំស្គឹមស្កៃ​មួយ នៅ​កណ្តាល​រាជធានីភ្នំពេញ ស្ថិតនៅ​ស្តុបចំការមន ជាប់នឹងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​​កាលពី​ថ្ងៃទី០១ ខែសីហា ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីដ៏ឱឡារិកនេះ មានអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​នាយករដ្ឋមន្ត្រី ក្នុង​នីតិកាលទី៧​នេះ, ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ាណា,​ សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន, លោក​ ជា សុផារ៉ា, នាយឧត្តមសេនីយ៍ នេត សាវឿន, នាយឧត្តមសេនីយ៍ សៅ សុខា, លោក​ ប្រាក់ សុខុន, លោក​ ប៉ាន សូរស័ក្តិ និង​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​ផង​ដែរ។

លើសពី​នេះ គេ​ក៏​ឃើញ​មាន​វត្តមាន​ អ្នកឧកញ៉ា លាង ឃុន និង​អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក​ក្រុមហ៊ុន ជីបម៉ុង គ្រុប និង​អ្នកឧកញ៉ា សៀ ឫទ្ធី ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ព្រម​ទាំង​អ្នកឧកញ៉ា ឧកញ៉ា និង​ភ្ញៀវកិត្តិយស​ជា​ច្រើន​រូប​ទៀត។

សូមទស្សនាវីដេអូខាងក្រោម៖