ឧកញ៉ា គីម ហ៊ាង បង្ហាញឱ្យដឹង ៤ចំណុច អំពី KW Cambodia

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និង​ជាប្រធាន​ស្ថាបនិក​ KW Cambodia ​​នៅ​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ២០២៣ ​នេះ​ បាន​បង្ហាញ​ឱ្យ​ដឹង​​លម្អិត​អំពី​អ្វី​ជា KW Cambodia ​​ហើយ​​មក​ទល់​បច្ចុប្បន្ន​ ​​មាន​សាខា ចំនួន​ប៉ុន្មាន​នៅ​តាម​បណ្តា​​រាជធានី-ខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​បណ្ឌិត​ សូម​បង្ហាញ​ពី​ ៤ចំណុច ដូច​ខាង​ក្រោម៖

១. KW Cambodia គឺជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០ ០០០នាក់នៅទូទាំងពិភពលោក។
២. KW Cambodia មានសាខា និងអនុសាខានៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ត្រៀមបើកនៅ​កំពង់សោម (ក្រុងព្រះសីហនុ) ក្នុងពេលឆាប់ៗនេះ។
៣. KW Cambodia ត្រៀមទទួលឱ្យ​ភ្នាក់ងារលក់ចូលថ្មី ព្រមទាំងអ្នកចង់បើកសាខា និងអនុសាខា តាមខេត្ត ២០ទៀត។
៤. ចូលរួមជាមួយ KW Cambodia មានន័យថា អ្នកចូលរួមសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ រវាង​អាមេរិក​និងកម្ពុជា ហើយអ្នកត្រូវទៅអាមេរិក ១ ឬ ២ដងប្រចាំឆ្នាំ។

សូមទាក់ទងលេខ 011 96 2000 (ភាសាខ្មែរ) និងលេខ 015 96 2000 (ភាសាអង់គ្លេស) នៅថ្ងៃនេះ។

សូម​ជម្រាប​ជូន​ថា KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ៕