មកមើលទិដ្ឋភាពឡើងភូមិគ្រឹះដ៏ធំស្គឹមស្កៃអគ្គនាយកបុរី ប៉េងហួត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ថៃ ម៉េងលី និងលោកស្រី ហុង ផល្លា បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ធំមហិមាកណ្តាលគម្រោងបុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីឡើងភូមិគ្រឹះរបស់ក្រុមគ្រួសារអភិជនរូបនេះមានការអញ្ជើញពីអ្នកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ប៉េង ហួត, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឧញ៉ា ថៃ ម៉េងលី ជាប្អូនបង្កើតអ្នកឧកញ៉ា ថៃ ជាហួត មានស្រុកកំណើតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចប្បុន្នលោកកំពុងកាន់តួនាទីជាអគ្គនាយកក្រុមហ៊ុនបុរី ប៉េងហួត គ្រុប។

ភូមិគ្រឹះដែលឧកញ៉ាម្ចាស់បុរីប៉េងហួតរូបនេះទើបតែឡើងថ្មីៗនេះ គឺមើលទៅប្រណិតភាព ច្នៃតែម្តងជាមួយរចនាបទសហសម័យបែបស៊ីវិល័យសក្តិសមសម្រាប់អភិជនរស់នៅ។

សូមទស្សនារូបភាពខាងក្រោមដែលជាការផ្តិតដោយ The ring wedding cambodia៖