ក្រៅពីភាសាជាតិ តើមហាសេដ្ឋីម្ចាស់អគារខ្ពស់កប់ពពក The Peak ចេះប៉ុន្មានភាសា?

ជុំវិញ​ឧកញ៉ា

​អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group គឺជាពាណិជ្ជករខ្មែរមួយរូបដែលតែងតែនាំវិនិយោគិនអន្តរជាតិមកបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា តាមរយៈការបំពេញទស្សនកិច្ចនៅបណ្តាលប្រទេសនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រភពច្បាស់ការ និងតាមការអង្កេតក្នុងពេលអ្នកឧកញ៉ា សៀ ឫទ្ធី ឡើងធ្វើបទបង្ហាញ ក៏ដូចជាសន្ទរកថានានាកន្លងទៅ ក្រៅតែពីភាសាជាតិ អ្នកឧកញ៉ាចេះស្ទាត់ដល់ទៅ ២ភាសាឯណោះ គឺភាសាចិន និងភាសាថៃ។ ចំណែ ក្រៅពីនេះអ្នកឧកញ៉ាក៏មានជំនាញភាសាអង់គ្លេសដ៏ប៉ិនប្រសព្វផងដែរ។

អ្នកឧកញ៉ាត្រូវបានគេស្គាល់ថាជាម្ចាស់អគារខ្ពស់កប់ពកជាប់នឹងតំបន់កោះពេជ្រ The Peak ដែលមាន​កម្ពស់​ជាង ២០០​ម៉ែត្រ និង​មានចំនួន​​ ៥៥​ជាន់ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ។ អ្នកឧកញ៉ា សៀ សៀ ឫទ្ធី មានក្រុមហ៊ុនគ្រាក់ៗប្រមាណ ៣០នៅក្នុងដៃលើពហុវិស័យ ពិសេសក្នុងវិស័យអចលនទ្រព្យ ភស្តុភារកម្ម និងដឹកជញ្ជូន និងធនាគារ។

មានវ័យ ៥៣ឆ្នាំ កើតនៅសង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ផ្តើមប្រឡូកក្នុងអាជីវកម្មតាំងពី១៩៩២មកម្លេះ។ បច្ចុប្បន្នអ្នកឧកញ៉ាមានតួនាទីអនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ៕