ក្រុមហ៊ុន KW Cambodia របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ពង្រីកខ្លួនទៅដល់ខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក​ KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​បើកសាខា KW ខេត្តព្រះសីហនុ (KW Sihanouk Ville) នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះហត្ថលេខា​រវាង​ឧកញ៉ាបណ្ឌិត គីម ហ៊ាង និង​លោក សៅ ហុក ប្រធាន KW Sihanouk Ville​ ដែលរៀបចំឡើង​​នៅ​ការិយាល័យ​លក់ បុរី វិមានសំណាង នេះ ​​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​​អ្នកជំនួញ​ក្នុង​វិស័យ​អចលនទ្រព្យ ​ភ្នាក់ងារ​អចលនទ្រព្យ បុគ្គលិក ក្រុមការងារ និង​ភ្ញៀវកិត្តិយស​ ជា​ច្រើន​នាក់​ផងដែរ។

​KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។

សូមជម្រាប​ថា KW Cambodia ជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ ៥២​ប្រទេស ៥ទ្វីប និងមានសមាជិកជិត ២០០ ០០០នាក់នៅទូទាំងពិភពលោក។ បច្ចុប្បន្ន​ KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ខេត្តព្រះសីហនុ៕