ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ បានរៀបចំ និងដឹកនាំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំអង្គភាព ក្រោមប្រធានបទ«ចិត្តសាស្ត្របែងចែកផលប្រយោជន៍»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ចុងអុីង  បានរៀបចំ និងដឹកនាំសិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំអង្គភាព ក្រោមប្រធានបទ «ចិត្តសាស្ត្របែងចែកផលប្រយោជន៍» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាបណ្តុះបណ្តាលនេះ ទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីអ្នកដឹកនាំ និងម្ចាស់អាជីវកម្មពីវិស័យនានា ដែលមានបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្ថិរភាពយូរអង្វែង។ វគ្គនេះមិនមែនគ្រាន់តែបង្រៀនទ្រឹស្តីទេ ប៉ុន្តែជាគន្លឹះអនុវត្តពិត សម្រាប់អ្នកដឹកនាំដែលចង់ឈ្នះចិត្តមនុស្ស និងឈ្នះក្នុងអាជីវកម្ម។

សិក្ខាសាលាខាងលើ បានផ្តោតលើគន្លឹះចិត្តសាស្ត្រក្នុងការរៀបចំ និងបែងចែកផលប្រយោជន៍ឱ្យមានយុត្តិធម៌ តុល្យភាព និងតម្លាភាព ដើម្បីបង្កើតទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងបុគ្គលិក។ មាតិកាផ្អែកលើបទពិសោធន៍ជាក់ស្តែង និងករណីសិក្សាអាជីវកម្ម បានផ្តល់ជាគន្លឹះអនុវត្តសម្រាប់បង្កើតទឹកចិត្តការងារ បង្កើនការចូលរួម និងកសាងវប្បធម៌អង្គភាពដែលរឹងមាំ។

សិក្ខាសាលានេះបានបញ្ជាក់យ៉ាងច្បាស់ថា ការបែងចែកផលប្រយោជន៍យ៉ាងត្រឹមត្រូវ មិនមែនធ្វើឱ្យអង្គភាពខាតបង់ឡើយ ប៉ុន្តែជាវិនិយោគសម្រាប់ការកសាងភាពជឿទុកចិត្ត កាត់បន្ថយភាពខ្វែងគំនិត និងជំរុញកំណើនអាជីវកម្មឱ្យរីកចម្រើនយូរអង្វែង និងមាននិរន្តរភាព។

សូមបញ្ជាក់ថា សិក្ខាកាមដែលចូលរួមសិក្ខាសាលានេះទទួលបាន៖

១. ការពង្រឹងសមត្ថភាពដឹកនាំដោយផ្អែកលើចិត្តសាស្ត្រ និងការយល់ដឹងពីធម្មជាតិមនុស្ស ធ្វើឱ្យការដឹកនាំមានប្រសិទ្ធភាព និងទទួលបានការគោរពពិតប្រាកដ។

២. បង្កើតក្រុមការងារដែលជឿជាក់ ស្មោះត្រង់ និងមានអារម្មណ៍ជាម្ចាស់អាជីវកម្មរួមជាមួយអ្នក ដោយបង្កើតបរិយាកាសការងារដែលមានទំនាក់ទំនងល្អ និងការគាំទ្រគ្នាទៅវិញទៅមក។

៣. ដោះស្រាយបញ្ហាបុគ្គល និងបញ្ហាក្រុមការងារ ដោយប្រើវិធីសាស្ត្រចិត្តសាស្ត្រដែលជួយកាត់បន្ថយជម្លោះ និងបង្កើនការសហការ។

៤. បង្កើតប្រព័ន្ធប្រាក់រង្វាន់ និងអត្ថប្រយោជន៍ដែលមានយុត្តិធម៌ ជួយឱ្យក្រុមការងាររីកចម្រើនជាមួយអាជីវកម្ម មិនមែនធ្វើការដើម្បីប្រាក់ខែប៉ុណ្ណោះទេ ប៉ុន្តែធ្វើការដោយចិត្ត និងគោលបំណង។

៥. បម្លែងអ្នកដឹកនាំធម្មតា ទៅជាអ្នកដឹកនាំដែលបំផុសកម្លាំងចិត្ត ទាក់ទាញមនុស្សដោយចិត្ត មិនមែនដោយអំណាច។

៦. បង្កើនការលក់ និងប្រាក់ចំណេញ យ៉ាងតិច ២ ដង តាមរយៈប្រព័ន្ធលើកទឹកចិត្ត និងការចូលរួមពេញលេញរបស់ក្រុមការងារ។

៧. ជួយឱ្យម្ចាស់អាជីវកម្ម សុខកាយ សប្បាយចិត្ត និងមានជីវិតដែលមានសេរីភាព ព្រោះអាជីវកម្មដំណើរការដោយប្រព័ន្ធ មិនមែនពឹងផ្អែកលើម្ចាស់តែម្នាក់ឯង៕