អ្នកឧកញ៉ា ហេង សៀ ផ្ញើសារអបអរសាទរជូនពរ ឧកញ៉ា លី ប៉ោយូ ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ា ហេង សៀ ផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងសូមគោរពជូនពរ ឧកញ៉ា លី ប៉ោយូ ប្រធានប្រតិបត្តិក្រុមហ៊ុន Lee International Group Co., Ltd និង​ជា​សមាជិកក្រុមប្រឹក្សា​ភិបាល​សមាគម​ឧកញ៉ាកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់​បង្គាប់ផ្ដល់​គោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំង​កាយចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសម និងផ្ដល់កិត្តិយស​ដ៏ឧត្តុង្គ​ឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ អ្នកឧកញ៉ា ហេង សៀ ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា លី ប៉ោយូ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕