ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងឡើងបកស្រាយពី “ដំណោះស្រាយវិស័យអចលនទ្រព្យនៅកម្ពុជា” នៅព្រីមៀរសែនសុខ ដោយឥតគិតថ្លៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និង​ជា​អគ្គនាយក បុរី វិមានសំណាង ​​រួម​ជាមួយ​នឹង​វាគ្មិន​ដែល​មាន​បទពិសោធន៍​ជាង ២០ឆ្នាំ ក្នុង​វិស័យ​អចលនទ្រព្យ​ចំនួន ៦រូប​ទៀត នឹង​ឡើង​បក​ស្រាយ​ពី​ប្រធាន​បទស្តីអំពី “ដំណោះស្រាយវិស័យអចលនទ្រព្យនៅកម្ពុជា” នៅ​ព្រីមៀរសែនសុខ ​នា​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ​​សម្រាប់​អ្នកចូលរួម​ចំនួន ៥០០នាក់ ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​ឱ្យ​ដឹង​ថា ​លោក​រួមជាមួយនាយកប្រតិបត្តិ KW Cambodia, ប្រធាន KW Khmer Real Estate, ប្រធាន KW Sam SN, ប្រធាន KW បាត់ដំបង, ប្រធាន KW សៀមរាប, ប្រធាន KW កំពង់ចាម និងប្រធាន KW ក្រុងព្រះសីហនុ ​​នឹង​រៀបចំ​កម្មវិធីនេះឡើង សម្រាប់អ្នកចូលរួម ៥០០នាក់ ដោយមិនគិតថ្លៃ នៅថ្ងៃសៅរ៌ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារ Premier Sen Sok អគារ G ទល់មុខផ្សារអ៊ីអន២ ចាប់ពីម៉ោង ៨ព្រឹក ដល់​ម៉ោង ៥ល្ងាច។

លោកឧកញ៉ា​ប្រធានស្ថាបនិក KW Cambodia ​​បាន​បន្ថែម​ថា លោក​ឧកញ៉ា​ផ្ទាល់​នឹងឡើងបកស្រាយ​ចំនួន​ ៣ម៉ោង និង១ម៉ោងទៀត សម្រាប់សំនួរចម្លើយ​ជាមួយអ្នកចូលរួមផ្ទាល់ ស្តីអំពី ដំណោះស្រាយវិស័យ​អចលនទ្រព្យ​នៅកម្ពុជា។

សូមចុះឈ្មោះតាមរយៈតំណរ​ដូចខាងក្រោម៖
https://forms.gle/evvXgomCc32CNr11A
ឬក៏តាមរយៈលេខ៖ 011 96 2000 & 089 96 2000!