ខ្មែររួមគ្នាតែមួយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ ដើម្បីនាំយកស្បៀងប្រគល់ជូនកងទ័ព និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

ក្នុងស្មារតីតែមួយ រួមគ្នាលើកទឹកចិត្តសមរភូមិមុខ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនដើម្បីយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃព្រហស្បតិ៍ ទី១ មករា ឆ្នាំ២០២៦នេះ ក្នុងស្មារតីខ្មែរតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក៕