ឧកញ៉ា ៣រូប ចូលរួមថ្ងៃខួបកំណើតសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដល់ភូមិគ្រឹះ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៥ ខែសីហាម្សិលមិញ ជាថ្ងៃខួបកំណើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ស្របពេលដែលសម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីខួបកំណើត ឬចម្រើនជន្មាយុសម្តេចតេជោនៅឆ្នាំនេះ ដូចសព្វដងដែរមិនមានរៀបចំពិធីធំដំអ្វីនោះទេ ដោយរៀបចំជាលក្ខណៈគ្រួសារ។ ដើម្បីអបអរសារទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងចម្រើនជន្មាយុ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់នៅភូមិគ្រឹះកូនស្រីសម្តេចតេជោ គឺលោកជំទាវ ហ៊ុន ម៉ាណា នៅខណ្ឌជ្រោយចង្វារ។

ក្រៅពីក្រុមគ្រួសារសម្តេចនាយករដ្ឋមន្រ្តី កម្មវិធីលក្ខណៈគ្រួសារកាលពីថ្ងៃសុក្រម្សិលមិញ ក៏ឃើញមានវត្តមានអ្នកឧកញ៉ា ជឹង សុភាព ហៅ យាភូ ឧកញ៉ា វ៉ាន់ ឆារស៍ និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

ក្នុងឪកាសថ្ងៃខួបកំណើតនេះដែរ មានមន្រ្តីរាជការ វិនិយោគិន និងប្រជាពលរដ្ឋ បានបន្តផ្ញើសារជូនពរជាបន្តបន្ទាប់។

សម្រាបជម្រាបន្តិចថា សម្តេចតេជោ ប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៍មី ឆ្នាំរោង ចត្វាស័ក ព.ព ២៤៩៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕