ឧកញ៉ា ឈាង សុវណ្ណរតនៈ បើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋាន BREW Park នៅការ៉ាស់សាំង PTT សាខាព្រែកហូរ ៥០ម៉ែត្រ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) ​នៅ​ព្រឹក​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ បាន​អញ្ជើញ​បើក​សម្ពោធជាផ្លូវការ ភោជនីយដ្ឋាន ប្រ៊ូវផាក (BREW Park Restaurant) ដែល​ជា​សមាជិកថ្មី នៃបុត្រសម្ព័ន្ធ ក្រុមហ៊ុន អ ធី អិន ខេ គ្រុប នៅ​ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ​​នៅ​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ (ផ្លូវ​៥០​ម៉ែត្រ) ស្ថិត​នៅ​ភូមិ​បត្តាជី សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ពេល​នេះ​មាន​ភោជនីយដ្ឋាន​ថ្មី​មួយ​ទៀត ​​ដែល​មាន​​លក់​ម្ហូបអាហារ ដូច​ជា​ គុយទាវ បាយ មី រួម​ទាំង​ភេសជ្ជៈ​ជា​ច្រើន​មុខទៀត​។ ភោជនីយដ្ឋាន ប្រ៊ូវផាក ជាហាង​មួយ​មាន​បរិយាកាសល្អ និង​មានបន្ទប់​ VIP សម្រាប់​ការ​ប្រជុំ​ផង​ដែរ។ ​ការ​សម្ពោធ​ភោជនីយដ្ឋាន​ថ្មី​នេះ ជា​សេវាកម្ម​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជូន​អតិថិជន ដែល​ចូល​មក​​ចាក់​ប្រេងឥន្ទនៈ​នៅ​​ស្ថានីយ PTT ព្រែកហូរ។

ដើម្បីអបអរសាទរ ការបើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋាន ប្រ៊ូវផាក នៅ​ថ្ងៃទី០១​ ខែកញ្ញា​នេះ ពីប្រ៊ូវផាក មាន​ប្រម៉ូសិន​ពិសេស ទិញ១ បាន២ គឺ​រាល់ការជាវ ម្ហូប ១មុខ នឹងទទួលបាន ភេសជ្ជៈភ្លាមៗមួយកែវ។ ប្រម៉ូសិន នេះ​ មាន​រយៈពេល​មួយ​សប្តាហ៍ ចាប់ពីថ្ងៃ ០១ កញ្ញា រហូតដល់ថ្ងៃទី ០៧ ខែកញ្ញា ​ឆ្នាំ២០២៣។

សូម​ជម្រាប​ថា នៅ​ដើម​ឆ្នាំ២០២៤ ក្រុមហ៊ុន​ អ ធី អិន ខេ គ្រុប ​​ខាង​ផ្នែក​ម្ហូបអាហារ​ Food & Beverage​ ក្រោម​ការ​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា ឈាង សុវណ្ណរតនៈ ​នឹង​មាន​​បង្កើត​សាខា​ថ្មី​បន្ថែម​ទៀត៕​