ណែនាំឱ្យស្គាល់ឧកញ៉ា ២រូប ជាថ្នាក់ដឹកនាំជាន់ខ្ពស់ ផែស្ងួត សូ ងួន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សូ ងួន គ្រុប (So Nguon Group Co., Ltd) ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឧកញ៉ា សូ ងួន និង​លោកស្រី​ យឹម ស៊ីថា តាំងពី​ឆ្នាំ​១៩៩៣ នៅ​ក្នុង​រាជធានីភ្នំពេញ ដោយ​មាន​គោលដៅ​​នាំមក​នូវ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​នាំចេញ-នាំចូល នៅ​ក្នុង​ប្រទេសកម្ពុជា ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​មាន​ឧកញ៉ា សូ ងួន ជា​ស្ថាបនិក ក្រុមហ៊ុន ​សូ ងួន គ្រុប ​បច្ចុប្បន្ន​ក៏​មាន​លោកឧកញ៉ា សូ តារារ័ត្ន ដែល​កាន់​តួនាទី​ជា​ អគ្គនាយករង ផងដែរ។ អ្នកជំនួញ​​ សូ ងួន ​ត្រូវ​បាន​ព្រះមហាក្សត្រ ​​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០។ បច្ចុប្បន្ន​ ឧកញ៉ា សូ ងួន ក៏​ជា​សហប្រធានក្រុមការងារ ច “ផ្នែកដឹក​ជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា សូ ងួន អគ្គនាយក ក្រុមហ៊ុន សូ ងួន គ្រុប
ឧកញ៉ា សូ តារារ័ត្ន អគ្គនាយករង ក្រុមហ៊ុន សូ ងួន គ្រុប

សូម​ជម្រាប​ថា ក្រុមហ៊ុន សូ ងួន គ្រុប មាន​​បុត្រសម្ព័ន្ធ​២​ផ្នែក​ធំៗ​គឺ ផែស្ងួត សូ ងួន ស្ថិត​នៅផ្លូវ​វេងស្រេង សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ហើយ​មួយ​ទីតាំង​ទៀត​ នៅ​ក្រុងបាវិត ខេត្តស្វាយរៀង និង​ក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន & សេវា អាហរ័ណ នីហរ័ណ ជាក្រុមហ៊ុនឡានកុងតឺន័រ​ដ៏ធំ​ហើយមានចំនួនច្រើនជាងគេនៅកម្ពុជា ដែលដឹកទំនិញធុនធំចេញចូលប្រទេសកម្ពុជាជាមួយប្រទេសជិត​ខាង៕