មកដឹងតម្លៃសេវាជួលឡានប្រណិតៗលំដាប់អភិជន ពីសណ្ឋាគារ សាន់ & មូន ទៅព្រលានយន្តហោះ

ជុំវិញ​ឧកញ៉ា

សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) របស់អ្នកឧកញ៉ា ជា រតនា មានផ្តល់ជូននូវ​សេវាកម្មជួល​រថយន្ត​ប្រណិតៗបែប​អភិជន​ ដូចជា ការធ្វើដំណើរទៅ-មកពីព្រលានយន្តហោះ​ទៅ​កាន់សណ្ឋាគារ ដំណើរទស្សនា​រាជធានីភ្នំពេញ ឬក៏ដំណើរបំពេញធុរកិច្ចរបស់លោកអ្នកជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ សាន់ & មូន រីវើសាយ ​មានរថយន្តប្រណិតៗ ថ្មី ទំនើប ធំទូលាយ កៅអីអង្គុយប្រកប​ដោយ​ផាសុកភាព និងធានាសុវត្ថិភាព ជាមួយនឹងតម្លៃដ៏សមរម្យ ចាប់ពី​ ៣៥ដុល្លារ ដល់ ៨៨ដុល្លារ។ សូមអញ្ជើញ​ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ​តាមរយៈសេវាកម្មជួលរថយន្តពីសណ្ឋាគារ សាន់ & មូន រីវើសាយ។

សូមកក់ទុកតាមរយៈទូរស័ព្ទលេខ៖ (+855) 81 888 920
http://t.me/SMR_General
[email protected]

សណ្ឋាគារលំដាប់ផ្កាយ ៥ (សាន់ & មូន រីវើសាយ ) ដែលសាងសង់ប្រកបដោយគំនិតច្នៃប្រឌិត គឺវិនិយោគ​ដោយកូនខ្មែរ ដោយមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាសហគ្រិនឆ្នើមក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារ​កិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សាន់ & មូន គ្រុប ជាអ្នកផ្ដួចផ្ដើមស្ថាបនា។ សណ្ឋាគារ​តម្លៃប្រមាណ ៦០លានដុល្លារ ដែលស្ថិត​នៅ​ប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់​នេះ​ បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត និងភ្ញៀវកិត្តយស ដែលជាឥស្សរៈជនជាន់ខ្ពស់ជាច្រើនរូប៕