ថៅកែពេជ្រ ឧកញ៉ា ទ្រី ដាណា ចូលរោងជ័យភ្ជាប់ពាក្យជាផ្លូវការ នៅព្រឹកនេះហើយ

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ​បាន​សម្រេច​បញ្ចេញ​មុខ​គូ​អនាគត​​ពិត​ប្រាកដ​​ជាផ្លូវការ​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​ពិធី​សិរីមង្គល​​ចូលចែចូវ ​ខណៈ​ដែល​កូនកំលោះ ជា​បុរស​ខ្ពស់​សង្ហា​មួយ​រូប​ ​មាន​ឈ្មោះ​ថា រស់ រាជ្ជសាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធី​ភ្ជាប់ពាក្យ​របស់​លោកស្រី​​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន​​ N.N.P ​​នៅ​ព្រឹក​នេះ​​ បាន​ធ្វើ​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​​កន្លងមកមានការយល់ច្រឡំថា លោកស្រី​មានទំនាក់ទំនង​ជាមួយ​តារា​សម្តែង​លោក សេង មង្គល ហើយ​អ្នកខ្លះធ្លាប់បានផ្គូរផ្គងឱ្យអ្នកទាំងពីរថែមទៀតផង។ ​​កម្មពិធី​ភ្ជាប់ពាក្យ​​របស់​លោកស្រី​ឧកញ៉ា​រូបស្រស់​ ក៏​មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស តារាល្បីៗ ជាពិសេសក៏មានវត្តមាន​លោកស្រី​ឧកញ៉ា​ ហ៊ុន ស៊ីណាត ផងដែរ។

បុរស​ដែល​ជា​គូ​ដណ្ដឹង​របស់​លោកស្រី​ឧកញ៉ា​​ ទ្រី ដាណា ​​មាន​ឈ្មោះ​​ រស់​ រាជ្ជសាល ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​​​​ខ្ពស់​ខាង​វិស័យ​សិល្បៈ​ ដោយ​លោក​​​​ជា​តារា​សម្ដែង, ​តារា​ម៉ូដែល ហើយ​ក៏​ធ្លាប់​​ជា​តារា​ចម្រៀង​​​ដែល​មាន​បទ​ចម្រៀង​ Original ផ្ទាល់​ខ្លួន​ទៀត​ផង។

សូមជម្រាបថា លោកស្រី​ម្ចាស់ហាងពេជ្រ ដាណា ទ្រី ​ត្រូវ​បាន​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «ឧកញ៉ា» កាលពី​​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២៕