អ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មោទនភាព លើអ្នកបន្តវេន ត្រកូល អេភូថង ដែលទទួលខ្សែក្រវ៉ាត់ដល់ទៅ២ ពីប្រទេសអូស្ត្រាលី

ជុំវិញ​ឧកញ៉ា

កីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀល ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានជោគជ័យ  ដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក  ព្រមទាំងទទួលបានរង្វាន់ រថយន្ត១ គ្រឿង។ ជាមួយនិងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្តែងការកោតសរសើរ និងបានបង្ហាញថាជាមោទនភាពលើអ្នកបន្តវេន ត្រកូលអេភូថង ជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កីឡាករវ័យក្មេងដែលកំពុងល្បីឈ្មោះបោះសំឡេងរបស់ក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ទាំងពីរូបនេះបានប្រកួតដ៏ស្វីតស្វាញនិងតឹងតែងនៅលើសង្វៀនប្រទេសអូស្ត្រាលី ដោយកីឡារក ម៉ឺន មេឃា បានឈ្នះកីឡាករអូស្ត្រាលីទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក និង អេ អាំម៉ារីន ទទួលបានខ្សែក្រវាត់ និងរថយន្តថ្មីសន្លាង១គ្រឿង ក្រោយផ្តួលកីឡាករអូស្ត្រាលីទឹកទី៤ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg ។

ដើម្បីជាលើកទឹកចិត្តបន្ថែមនូវការទទួលបានជំនះរបស់កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលកូនប្រុសស្តេចប្រដាល់ អេ ភូថង ថ្នាក់ដឹកនាំក្លិប Galaxy Navatra អេភូថង គុនខ្មែរ បានរៀបចំពិធីអបអរសទរចំពោះជំនះលើវិស័យគុនខ្មែរពីប្រទេសអូស្ត្រាលីនេះ យ៉ាងឱឡារឹកអធឹកអធម ក្រោមវត្តមានអ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា វាជាមោទកភាពដែលត្រកូល អេ រក្សាភាពខ្លាំងនិងល្បីល្បាយរបស់ខ្លួន បន្តពីឪពុកដល់កូនក្នុងវិស័យគុនខ្មែរ។ ក្នុងនាមជាតំណាងអោយ Galaxy Navatra Group និងក្លឹបហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ សូមសំដែងចូលរួមអបអរសាទរជាប្រវត្តិសាស្រ្តដល់ ក្មួយ អេ អាំម៉ារីន និង ម៉ឺន មេឃា ដែលឈ្នះខ្សែក្រវ៉ាត់ជាអន្តរជាតិឆ្លងទ្វីប នៅលើទឹកដីអូស្ត្រាលីថ្មីៗនេះ៕