កូនស្រី ច្បង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើដំណើរ រាប់រយគីឡូ នាំក្មេងៗក្នុងភូមិ ថ្វាយបង្គំ មរតកមនុស្សរស់ លោកតាគង់ណៃ

ជុំវិញ​ឧកញ៉ា

មួយរយៈពេលចុងក្រោយនេះ កុមារី ចាស្មីន ដែលត្រូវបានទស្សនិកជនស្គាល់ថាជាកូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយម្តាយរបស់ខ្លួន ជាក់ស្តែងថ្មីៗនេះ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដល់ផ្ទះ ដើម្បីនាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា ដែលជាក្តីប្រាថ្នារបស់ខ្លួនជាយូមកហើយ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កុមារី ចាស្មីន មានដុងខ្លាំងខាងផ្នែកសិល្បៈ មិនថា ច្រៀង រាំ ឬ សម្តែង រហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ជាពិសេសរាល់ពេលដែល ចាស្មីន ចេញវិដេអូម្តងៗគឺទទួលបានការស្រឡាញ់ និងការពេញចិត្តច្រើនពីសំណាក់អ្នកគាំទ្រ ។  

ថ្មីៗនេះផងដែរកុមារី ចាស្មីន បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយអ្នកម្តាយរបស់ខ្លួន ជាក់ស្តែងតាមរយៈវិដេអូ និង រូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់ គឺ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដោយផ្ទាល់តែម្តង ។ 

តាមរយៈសារនៅលើផេក ហ្វេសប៊ុក របស់ ចាស្មីន បានរៀបរាប់ថា « ថ្ងៃនេះទំនេរពីការសិក្សា ចាស្មីន សុំអ្នកម៉ែមកជួបលោកតា គង់ ណៃ ។ ពេលនេះ ចាស្មីន បានជួបលោកតាដូចបំណងហើយ ។ ចាស្មីន និងអ្នកម៉ែសប្បាយចិត្តណាស់ពេលបានជួបជាមួយលោកតា គង់ ណៃ ព្រមទាំងបាននាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា »។

បន្ទាប់ពីឃើញសកម្មភាពរបស់ ចាស្មីន បែបនេះ មានអ្នគាំទ្រជាច្រើនបានសរសើរ ចាស្មីន គ្រប់ៗគ្នា ៕