ឧកញ៉ា យឹម តាស្រង់ បើកបង្ហាញឱ្យប្រជាជនខ្មែរបានស្គាល់អ្វីដែលជាផលិតផលគុណភាពពិត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិ​ក្រុមហ៊ុន EEw9 បាន​រៀបរាប់បើកបង្ហាញ​ឱ្យប្រជាជនខ្មែរ​បានស្គាល់​អ្វី​ដែលជាផលិតផលគុណភាពពិត? ហើយអ្វីដែលជាផលិតផលមិនពិត? ហើយមើលរបៀបណា​ទើបដឹងថា​ជា​របស់ពិត?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាង​ក្រោម​នេះ ជា​សំនួរ-ចម្លើយ​ចំនួន​​៣ ពាក់ព័ន្ធ​នឹង​ផលិត​ផល​ពិត​នៃ​ក្រុមហ៊ុន EEw9៖ ​

១. ហេតុអ្វីក្រុមហ៊ុន EEw9 ត្រូវបើកបង្ហាញរោងចក្រ​ដែលក្រុមហ៊ុនកំពុង​សហការឱ្យផលិតនូវផលិតផល​សម្រាប់​ក្រុមហ៊ុន?

មានអ្វីគួរឱ្យបារម្ភខ្លាចក្នុងការបង្ហាញជូនមហាជនទៅ បើរោងចក្រផលិតឱ្យក្រុមហ៊ុន EEw9 ជារោងចក្រ​លំដាប់​ពិភពលោកទៅហើយ ទាំងធំ ទាំងគុណភាព សុវត្ថិភាព ទាំងស្តង់ដា រោងចក្រនេះមានមួយចប់​ ស្ថិតចូលជារោង​ចក្រ​ធំលំដាប់កំពូលៗនៅលើសកលលោក។ ដូច្នេះការបើកបង្ហាញនេះ ដើម្បីឱ្យប្រជាជនយើង​ដែលនិយមទិញ​ផលិតផលតាម Online គាត់កាន់ចេះស្វែងយល់បន្ថែម និងដឹងថាផលិតផលក្រុមហ៊ុន​ណាល្អមានប្រភពច្បាស់​លាស់ព្រមទាំងស្តង់ដា។

២. គ្រាន់តែសម្បត្តិត្រឹមខូឡាជេន និងកាហ្វេសម្រកសោះ ចាំបាច់ទៅជួលរោងចក្រថ្នាំពេទ្យឱ្យផលិតឱ្យដែរ? រោងចក្រធម្មតាៗទៅវាថី?

ពិតមែនហើយ! សម្រាប់សុខភាពអ្នកដទៃចំពោះចិត្តអ្នក​គឺជារឿងធម្មតា ព្រោះពួកគាត់មិនមែនជាខ្លួនអ្នក​តែ​សម្រាប់ក្រុមហ៊ុន EEw9 សុខភាពអតិថិជន គឺជាសុខភាពរបស់ពួកខ្ញុំ​ ហើយផលិតផលដែលពួកយើង​សហការ​ឱ្យរោងចក្រថ្នាំពេទ្យផលិតឱ្យនេះ ព្រោះតែពួកយើងចង់ឱ្យប្រាកដចិត្ត​កាន់តែច្បាស់ថាប្រើផលិតផលនេះ មាន​ប្រសិទ្ធិភាព ហើយមានសុវត្ថិភាព មិនប៉ះពាល់សុខភាពក្រោយការប្រើប្រាស់ ១០០%។

៣. ផលិតផលសុទ្ធតែផលិតពីប្រទេសកូរ៉េសុទ្ធតែផលិតចេញពីរោងចក្រលំដាប់ពិភពលោក តែតម្លៃវិញ​ម៉េច​បាន​ធូរថ្លៃ​ម្ល៉េស? ប្រហាក់ប្រហែលផលិតផលប្រទេសជិតខាងដែរ ដែលផលិតចេញពីរោងចក្រធម្មតាៗ។

ពិតណាស់ ចំពោះតម្លៃរាងទាបបន្តិច ដោយសារតែក្រុមហ៊ុន EEw9 យើងទៅផលិតដល់រោងចក្រផ្ទាល់ អត់​មាន​ទៅធ្វើជាមួយក្រុម Agency ទទួលផលិតស៊ីពីរបីតង់ជាមួយរោងចក្រអីទេ គឺពួកយើងធ្វើការជាមួយ​រោងចក្រ​ផ្ទាល់ៗ ចំណាយលុយផ្ទាល់ៗតែម្តងជាមួយរោងចក្រ ដូច្នេះហើយទើបក្រុមហ៊ុន EEw9 យើងទទួលបានតម្លៃ​ផលិត​ពីរោងចក្ររាងទាប ​ហើយការលក់តម្លៃរាងថោកនេះដែរ ក៏ព្រោះតែគោលបំណង​ក្រុមហ៊ុនពួកយើងមិន​ផ្តោត​យកចំណេញច្រើនពីអតិថិជន ព្រោះក្រុមហ៊ុនពួកយើងចង់​ឱ្យបងប្អូនដែលមិនសូវសម្បូរ​លុយកាក់​ច្រើន​ដូចជា កម្មករ កម្មការនីរោងចក្រ គាត់មានឱកាសបានប្រើផលិតផលល្អរបស់កូរ៉េសុទ្ធ។

សូម​ទស្សនា​វីដេអូ​បន្ថែម​ខាង​ក្រោម៖