ឧកញ៉ា ហង្ស ម៉ារីនី និងស្វាមី ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជ បួរ គ្រី

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា ហង្ស ម៉ារីនី អតីតតារាសម្តែង​ និង​ស្វាមី លោកឧកញ៉ា ផូ កែវសម្បត្តិ ​​​​ទទួល​បានការ​តែងតាំង​ជា​ទីប្រឹក្សាផ្ទាល់​សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយបញ្ញត្តិ​គោរម្យងារ​​​​​ផ្សេងគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ការ​បង្ហាញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ​លោកស្រី​ឧកញ៉ា ហង្ស ម៉ារីនី បាន​ឱ្យ​ដឹង​ថា ​ការប្រោសព្រះរាជទានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយបញ្ញត្តិគោរម្យ័ងារ ​​ដូច​ខាង​ក្រោម៖

១)ឧកញ៉ា ផូ កែវសម្បត្តិ ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ បួរ គ្រី ដោយបញ្ញត្តិគោរម្យងារ (ធម្មសាមីបដិបន្នោ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍)។
២)ឧកញ៉ា ហង្ស ម៉ារីនី ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ បួរ គ្រី ដោយបញ្ញត្តិគោរម្យងារ (ធម្មមាតានារីរតន៍​មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍)។

លោកស្រី ហង្ស ម៉ារីនី ជា​តារា​​ម្នាក់​​​​ដែល​ចូល​​ចិត្ត​​ធ្វើការងារ​​សប្បុរសធម៌ និង​បច្ចុប្បន្ន​ ជាអ្នកជំនួញ​រកស៊ីនៅ​លើ​អនឡាញយ៉ាងល្បីឈ្មោះ។ លោកស្រី និង​ស្វាមី ​​​​​​មាន​​កូនប្រុស​ស្រី​​ចំនួន​ ៣នាក់ ខណៈ​ដែល​កូនទី៣ ឈ្មោះ​ ផូ ឥន្រ្ទភិច្ឆ័យ ទើប​សម្រាល​កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោកស្រី ហង្ស ម៉ារីនី និង​លោក​ ផូ កែវសម្បត្តិ ទទួល​បាន​គោរមងារ «ឧកញ៉ា» ពី​ព្រះមហាក្សត្រ ក្នុង​ថ្ងៃ​ជាមួយ​គ្នា កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕