មកដឹងពីធនាគាររបស់ អ្នកឧកញ៉ា ឧកញ៉ា ៥រូប ជាដៃគូរបស់ ប.ស.ស.

ជុំវិញ​ឧកញ៉ា


បេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈ​រដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប.ស.ស. មានភារកិច្ចផ្ដល់នូវសន្ដិសុខសង្គម ជាមូលដ្ឋានជូន ប្រជាជន កម្ពុជានិយាយជារួម និង កម្មករ និយោជិតទាំងអស់ ដែលធ្វើការក្នុងវិស័យឯកជន។ ជាមួយគ្នានឹងចក្ខុវិស័យ ដើម្បី ក្លាយ ជាអង្គភាពនាំមុខគេ ក្នុង ការផ្តល់ឱ្យ នូវសេវាសន្តិសុខសង្គម។

យោងតាមការចេញផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និយោជក ដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម និងនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ច បង់ភាគទានជូន ប.ស.ស.ផ្នែកថែទាំសុខភាព តាមរយៈគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុដែលជាដៃគូររបស់ ប.ស.ស.។

គ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូរបស់ ប.ស.ស. មានសរុបទាំងអស់ចំនួន១០។ ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមណែនាំឱ្យស្គាល់ ធនាគារជាដៃគូ ចំនួន៦ ជារបស់ អ្នកឧកញ៉ា ឧកញ៉ា ចំនួន ៥រូបនៅកម្ពុជា។ ធនាគារទាំង នោះ រួមមាន៖

១. ធនាគារ កាណាឌីយ៉ា ក.អ របស់អ្នកឧកញ៉ា ពុង ឃាវសែ


២. ធនាគារ វីង (ខាមបូឌា) ម.ក របស់អ្នកឧកញ៉ា គិត ម៉េង


៣. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ របស់អ្នកឧកញ៉ា គិត ម៉េង


៤. ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) របស់ឧកញ៉ា លី សុភាព
៥. ធនាគារ វឌ្ឍនៈ របស់ អ្នកឧកញ៉ា សំ អាង


៦. ធនាគារ អេស ប៊ី អាយ លីហួរ ម.ក របស់អ្នកឧកញ៉ា លី ហួរ

សូមជម្រាបជូនផងដែរថា ប.ស.ស. ត្រូវបានបង្កើតឡើងក្រោមគោលបំណងចំនួន៧ធំៗ គឺ ទី១, រៀបចំ និង គ្រប់គ្រងរបបសន្តិសុខសង្គមយោងតាមបទប្បញ្ញត្តិ នៃច្បាប់ដែលបានបង្កើតសន្តិសុខសង្គមនេះសម្រាប់ជនទាំង ឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីការងារ។ ទី២, ធានាការផ្តល់តាវកាលិកដល់សមាជិក ប.ស.ស. (ជនដែលបានធានារ៉ាប់រង) ក្នុងគោលបំណងផ្តល់ឲ្យសមាជិក នូវសន្តិសុខប្រាក់ចំណូល ក្នុងករណី ដែលសមាជិករូបនោះ មានយថាភាព ដូចជា ជរាភាព និងមរណភាពជាដើម។

ទី៣, ប្រមូលភាគទានពីសមាជិក និងនិយោជកទាំងអស់។ ទី៤, ជួយសម្រួល និងរៀបចំបទប្បញ្ញត្តិនៃ សេវា សង្គម និងសុខភាពជូនសមាជិកទាំងអស់។ ទី៥, សហប្រតិបត្តិការជាមួយអង្គការនានា សម្រាប់ការអប់រំ និង ផ្សព្វផ្សាយយុទ្ធសាស្រ្តក្នុងការការពារហានិភ័យការងារ និងវិធានការស្តីពីសុខភាព និងសុវត្ថិភាពនៅកន្លែង ធ្វើការ។ ទី៦, សហប្រតិបត្តិការជាមួយនឹងអង្គការពាក់ព័ន្ធដើម្បីសិក្សា និងស៊ើបអង្កេតជម្ងឺវិជ្ជាជីវៈ និងទី៧, គ្រប់គ្រងការវិនិយោគនៃមូលនិធិសន្តិសុខសង្គម៕

អត្ថបទ៖ សុកធា