ការលក់រថយន្តថ្មីៗនៅអឺរ៉ុបកើនឡើងខ្លាំងនៅខែកក្កដា ស្របពេល BYD បន្តនាំមុខលើ Tesla

អន្តរជាតិ

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញឲ្យុដឹងថា ការលក់រថយន្តថ្មីៗនៅអឺរ៉ុប បានកើនឡើង ៥,៩% នៅក្នុងខែកក្កដា ដោយសារតែការកើនឡើងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់​ ដែលបានលុបបំបាត់ការធ្លាក់ចុះនៅទីផ្សារផ្សេងទៀត ដូចជាចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក Tesla បានបន្តបាត់បង់ចំណែកទីផ្សារខ្លួន សម្រាប់ខែទី៧ ជាប់ៗគ្នា បើទោះបីជាការលក់រថយន្តអគ្គិសនីមានការកើនឡើងក៏ដោយ ស្របពេលក្រុមហ៊ុនយក្សចិន BYD បន្តនាំមុខ។

យោងតាមទិន្នន័យពី ACEA បានបង្ហាញថា ការលក់រថយន្តនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើងដល់ ១,០៩ គ្រឿង នៅក្នុងខែកក្កដា។

ក្នុងចំណោមនោះ ការលក់រថយន្តរបស់ក្រុមហ៊ុនក្នុងស្រុក ដូចជា Volkswagen និង Renault បានកើនឡើង ១១,៦% និង ៨,៨% រៀងៗគ្នា ស្របពេលក្រុមហ៊ុន Stellantis បានធ្លាក់ចុះអស់ ១,១%។

ទន្ទឹមនឹងនេះ ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤០,២% ដោយធ្វើឲ្យចំណែកទីផ្សាររបស់ខ្លួនរួមតូចមកនៅត្រឹម ០,៨% បើធៀបទៅនឹង ១,៤% កាលពីឆ្នាំមុន ខណៈការលក់របស់ BYD វិញ បានកើនឡើងងរហូតដល់ទៅ ២២៥,៣% ជាមួយនឹងចំណែកទីផ្សារសរុប ១,២% ៕